Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​បាន​រត់​ទៅ​ជ្រក​កោន​នៅ​ទីនោះ គឺ​អ្នក​ណា​ដែល​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​អចេតនា ដោយ​មិន​បាន​ស្អប់​អ្នក​នោះ​ពី​មុន បាន​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​នោះ ដើម្បី​បាន​រួច​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ធ្វើ​ជា​ក្រុង​ជម្រក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន គឺ​អ្នក​ដែល​បាន​សម្លាប់​គេ ដោយ​គ្មាន​ចិត្ត​ស្អប់​ពី​មុន អាច​រត់​ភៀស​ខ្លួន​មក​ជ្រក​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​បី ដើម្បី​បាន​រួច​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 សំរាប់​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ហើយ​ដែល​មិន​បាន​ស្អប់​អ្នក​នោះ​ពី​កាល​មុន បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ហើយ​ឲ្យ​បាន​រស់​នៅ​ដោយ​រត់​ទៅ​ជ្រក​កោន​នៅ​ទី​ក្រុង​ណា​មួយ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ធ្វើ​ជា​ក្រុង​ជំរក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ ដោយ​អចេត‌នា រត់​មក​ជ្រក​កោន គឺ​អ្នក​ដែល​បាន​សម្លាប់​គេ ដោយ​គ្មាន​ចិត្ត​ស្អប់​ពី​មុន អាច​រត់​ភៀស​ខ្លួន​មក​ជ្រក​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​បី ដើម្បី​បាន​រួច​ជីវិត។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:42
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ជម្រក​ចំនួន​ប្រាំមួយ សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​បាន​រត់​ទៅ​ជ្រក ហើយ​ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ទី​ក្រុង​ចំនួន​សែ‌សិប​ពីរ​ទៀត​ទៅ​គេ។


ពេល​នោះ លោក​ម៉ូសេ​បាន​ញែក​ក្រុង​បី​នៅ​ត្រើយ​ទន្លេ​យ័រ‌ដាន់ ទិស​ខាង​កើត


ក្រុង​ទាំង​នោះ​គឺ ក្រុង​បេស៊ើរ នៅ​ទី​រហោ‌ស្ថាន​នៃ​តំបន់​ខ្ពង់​រាប សម្រាប់​ពួក​រូបេន ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាត សម្រាប់​ពួក​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន សម្រាប់​ពួក​ម៉ាណា‌សេ។


ដើម្បី​ឲ្យ​យើង​ដែល​បាន​រត់​មក​ជ្រក​កោន បាន​ទទួល​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង ប្រយោជន៍​នឹង​ចាប់​យក​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង តាម​រយៈ​សេចក្ដី​ពីរ​យ៉ាង​ដែល​មិន​ចេះ​ប្រែ​ប្រួល ហើយ​ព្រះ‌ទ្រង់​មិន​ចេះ​កុហក​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម