ដូច្នេះ អ្នកនឹងមិនមានអ្នកណា សម្រាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។
ជនគណនា 34:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖ |
ដូច្នេះ អ្នកនឹងមិនមានអ្នកណា សម្រាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។
កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធមួយចំហៀងទៀតនោះ គេបានទទួលមត៌ករបស់គេនៅត្រើយទន្លេយ័រដាន់ខាងកើត ត្រង់យេរីខូរ គឺខាងទិសថ្ងៃរះ»។
«ឈ្មោះអ្នកដែលចែកស្រុកឲ្យអ្នករាល់គ្នាទុកជាមត៌ក គឺសង្ឃអេលាសារ និងយ៉ូស្វេជាកូនរបស់នុន។
នេះជាមត៌កដែលប្រជាជនអ៊ីស្រាអែលបានទទួលនៅស្រុកកាណាន ដែលសង្ឃអេលាសារ និងលោកយ៉ូស្វេជាកូនលោកនុន និងពួកមេលើវង្សានុវង្សរបស់កុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែលបានចែកឲ្យ។
លោកយ៉ូស្វេក៏ចាប់ឆ្នោតឲ្យពួកគេនៅស៊ីឡូរ នៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ លោកយ៉ូស្វេចែកទឹកដីឲ្យពួកកូនចៅអ៊ីស្រាអែលដល់កុលសម្ព័ន្ធនីមួយៗ តាមចំណែករៀងៗខ្លួន។