ស៊ីម៉ាយដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅចម្ការ។
ជនគណនា 34:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាត្រូវកំណត់ព្រំដែនខាងកើត ចាប់ពីហាសា-អេណានទៅដល់សេផាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវកំណត់ព្រំដែនខាងកើតរបស់អ្នករាល់គ្នា ចាប់ពីហាសារ-អេណានទៅសេផាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យឯងរាល់គ្នាសំរេចព្រំដែនខាងកើត ចាប់តាំងពីហាសា-អេណាន ទៅដល់សេផាម អាល់គីតាប ត្រូវកំណត់ព្រំដែនខាងកើតរបស់អ្នករាល់គ្នា ចាប់ពីហាសារ–អេណានទៅសេផាម។ |
ស៊ីម៉ាយដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅចម្ការ។
ឯព្រំដែនខាងកើត គឺនៅចន្លោះស្រុកហាវរ៉ុន និងស្រុកដាម៉ាស តាមដងទន្លេយ័រដាន់ ចន្លោះស្រុកកាឡាត និងស្រុកអ៊ីស្រាអែល រហូតដល់សមុទ្រខាងកើត ត្រឹមតាម៉ារ។ នេះជាព្រំដែនខាងកើត។
ហើយព្រំដែននេះ ត្រូវបន្តចុះពីសេផាមទៅដល់រីបឡា ដែលនៅខាងកើតអាយីន រួចចុះទៅដល់ជាយខាងកើតសមុទ្រនេសារ៉ែត។
បន្ទាប់មក ព្រំដែននេះត្រូវលាតសន្ធឹងទៅដល់ស៊ីប្រុន រហូតទៅទល់នឹងហាសា-អេណាន។ នេះហើយជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។
ឯព្រំប្រទល់ខាងកើត គឺសមុទ្រស្លាប់ រហូតដល់ចុងទន្លេយ័រដាន់ ហើយព្រំប្រទល់ខាងជើងលាតសន្ធឹងចាប់ពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់