Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 47:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​ព្រំ​ដែន​ខាង​កើត គឺ​នៅ​ចន្លោះស្រុក​ហាវរ៉ុន និង​ស្រុក​ដាម៉ាស តាម​ដង​ទន្លេ​យ័រដាន់ ចន្លោះ​ស្រុក​កាឡាត និង​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​សមុទ្រ​ខាង​កើត ត្រឹម​តាម៉ារ។ នេះ​ជា​ព្រំ‌ដែន​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រំ‌ដែន​ខាង​កើត គឺ​ទន្លេ​យ័រដាន់ នៅ​ចន្លោះ​ហាវរ៉ុន ដាម៉ាស និង​កាឡាដ ព្រម​ទាំង​ស្រុក​អ៊ីស្រា‌អែល។ ព្រំ‌ដែន​ខាង​កើត​នេះ ត្រូវ​វាស់​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ខាង​កើត នោះ​ត្រូវ​ឲ្យ​វាស់​តាម​ទន្លេ​យ័រដាន់ នៅ​ជា​កណ្តាល​ស្រុក​ហាវរ៉ុន ស្រុក​ដាម៉ាស នឹង​ស្រុក​កាឡាត​ម្ខាង នឹង​ស្រុក​អ៊ីស្រាអែល​ម្ខាង ចាប់​តាំង​ពី​ព្រំ​ស្រុក​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​កើត

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ព្រំ‌ដែន​ខាង​កើត គឺ​ទន្លេ​យ័រដាន់ នៅ​ចន្លោះ​ហាវរ៉ុន ដាម៉ាស់ និង​កាឡាដ​ព្រម​ទាំង​ស្រុក​អ៊ីស្រ‌អែល។ ព្រំ‌ដែន​ខាង​កើត​នេះ ត្រូវ​វាស់​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 47:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡុត​ក៏​ងើប​មុខ​មើល​ទៅ ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំងមូល មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង ដូច​សួន‌ច្បារ​របស់​ព្រះ‌យេហូវ៉ា ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ។ នេះ​មុន​ពេល​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ក្រុង​សូដុម និងក្រុង​កូម៉ូរ៉ា។


ដូច្នេះ ឡុត​ក៏​ជ្រើស​រើស​យក​វាល​ទន្លេ​យ័រដាន់​ទាំង​មូលសម្រាប់​ខ្លួនគាត់ រួចឡុត​ចេញ​ដំណើរ​ទៅ​ទិស​ខាង​កើត។ ពួក​លោក​ទាំង​ពីរ​បាន​បែក​ពី​គ្នាតាម​របៀប​នេះ​ឯង។


លោក​ឡាបាន់​ក៏​នាំ​បង‌ប្អូន​របស់​គាត់​ទៅ​ជា‌មួយ ហើយ​ធ្វើ​ដំណើរ​ដេញ​តាម​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ទើប​ទៅ​ទាន់​លោក​យ៉ាកុប​នៅ​ស្រុក​ភ្នំ​កាឡាត។


លោក​ឡាបាន់​ហៅ​គំនរ​ថ្ម​នោះ​ថា "យេការ-សាហាឌូថា" តែ​លោក​យ៉ាកុប​ហៅ​ថា "កាលេឌ" វិញ។


បន្ទាប់​មក គេ​នាំ​គ្នា​អង្គុយ​បរិ‌ភោគ ហើយ​គេ​ក្រឡេក​ទៅ​ឃើញ​ពួក​អ៊ីស‌ម៉ា‌អែល ដែល​កំពុង​តែ​មក​ពី​ស្រុក​កាឡាត មាន​គ្រឿង​ម្ហូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស​ផ្ទុក​លើ​សត្វ​អូដ្ឋ​រៀង​ខ្លួន ដើម្បី​នាំ​ទៅ​ស្រុក​អេស៊ីព្ទ។


មើល៍! បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ។ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រ‌ដាន់ ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ។


យើង​នឹង​នាំ​អ៊ីស្រា‌អែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រាអិម ហើយ​នៅ​ស្រុក​កាឡាត»។


ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្ដាល​ដែន​ស្រុក​ដាម៉ាស និង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ប្រទល់​ហាវរ៉ុន។


យើង​នឹង​ដក​យក​កង‌ទ័ព​នៅ​ទិស​ខាង​ជើង ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា យើង​នឹង​បណ្តេញ​គេ​ទៅ​ស្រុក​មួយ​ដែល​ហួត‌ហែង ហើយ​ស្ងាត់‌ច្រៀប ក៏​បោះ​ទ័ព​ជួរ​មុខ​របស់​គេ​ទៅ​ក្នុង​សមុទ្រ​ខាង​កើត ហើយ​ទ័ព​ជួរ​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច ឯ​ក្លិន​ស្អុយ​អសោច​របស់​គេ​នឹង​សាយ​ឡើង ដ្បិត​គេ​បាន​ធ្វើ​ការ​យ៉ាង​សម្បើម!


ឥឡូវ​នេះ កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​ច្រើន​សម្បើម​ណាស់។ កាល​គេ​ឃើញ​ថា ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ


អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ព្រំ‌ដែន​ខាង​កើត ចាប់​ពី​ហាសា-អេណាន​ទៅ​ដល់​សេផាម


ពួក​សាសន៍​ទាំង​នោះ​ក៏​ធ្វើ​បាប ហើយ​សង្កត់‌សង្កិន​ប្រជាជន​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​របស់​ពួក​អាម៉ូរី គឺ​ស្រុក​កាឡាត ចាប់​ពី​ឆ្នាំ​នោះ រហូត​អស់​រយៈ​ពេល​ដប់​ប្រាំបី​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម