ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 32:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួកគេ​និយាយ​ថា៖ «ប្រសិន‌បើ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​នៅ​ចំពោះ​លោក នោះ​សូម​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​បម្រើ​របស់​លោក​បាន​ជា​កេរ‌អាករ​ផង សូម​កុំ​នាំ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​លោក​យល់​អធ្យាស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​បើ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​នៃ​លោក នោះ​សូម​ប្រគល់​ស្រុក​នេះ​ឲ្យ​បាន​ជា​កេរ្តិ៍‌អាករ​ដល់​យើង​ខ្ញុំ​ប្របាទ​ផង សូម​កុំ​នាំ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​អ្នក​យល់​អធ្យា​ស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។

សូមមើលជំពូក



ជន‌គណនា 32:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ឥឡូវ​នេះ លោក​បាន​ផ្តល់​ព្រះ‌គុណ​មក​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ហើយ​បាន​ចម្រើន​សេចក្ដី​មេត្តា‌ករុណា​របស់​លោក​ឲ្យ​ខ្ញុំ​ឃើញ ដោយ​ការពារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​រត់​ទៅ​ភ្នំ​មិន​បាន​ទេ ក្រែង​មហន្តរាយ​នេះ​តាម​ខ្ញុំ​ទាន់ ហើយ​ខ្ញុំ​ត្រូវ​ស្លាប់។


នោះ​យ៉ូអាប់​ក៏​ទម្លាក់​ខ្លួន ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​សំណូម​របស់​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់»។


កាល​ស្ដេច​ទត​ឃើញ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ឈរ​ក្នុង​រាជ‌រោង​ដូច្នេះ ទ្រង់​ក៏​ប្រោស​មេត្តា​ដល់​ព្រះ‌នាង ហើយ​ហុច​‌ដំបង​មាស ដែល​កាន់​នៅ​ព្រះ‌ហស្ត​ថ្វាយ​ព្រះ‌នាង រួច​ព្រះ‌នាងក៏​យាង​ចូល​ទៅ​ពាល់​ចុង​ដំបង​នោះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ពួក​ជន​ដែល​សល់​នៅ​ពី​ដាវ គឺ​ជា​ពួក​អ៊ីស្រា‌អែល គេ​បាន​ប្រកប​ដោយ​គុណ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​យើង​ទៅ​ប្រោស ឲ្យ​បាន​សេចក្ដី​សម្រាក។


ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្រ្កាប នៅ​ចំពោះ​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ស្រុក​មួយ​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​អ្នក​បម្រើ​របស់​លោក​មាន​ហ្វូង​សត្វ​ហើយ»។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ថា៖ «តើ​ត្រូវ​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ទៅ​ច្បាំង ហើយ​អ្នក​រាល់​គ្នា​អង្គុយ​សម្ងំ​នៅ​ទី​នេះ​ឬ?


ព្រះ‌យេហូវ៉ា​ក៏​ខ្ញាល់​នឹង​ខ្ញុំ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "អ្នក​ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ។


លោក​យ៉ូស្វេ​ទូល​ថា៖ «ឱ​ព្រះ​ជា​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នាំ​ប្រជា‌ជន​នេះឆ្លង​ទន្លេ​យ័រដាន់​មក ដើម្បី​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សាសន៍​អាម៉ូរី ឲ្យ​គេ​បំផ្លាញ​យើង​ខ្ញុំ​ដូច្នេះ? គួរ​តែ​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ប្រសើរ​ជាង!


នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ?»


ប៉ុន្តែ ដាវីឌ​និយាយ​ដោយ​ស្បថ​ថា៖ «បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ និង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​មួយ​ជំហានពី​គ្នា​ទេ»។