ជនគណនា 32:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វច្រើនសម្បើមណាស់។ កាលគេឃើញថា ស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសម្បើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ គេមានហ្វូងសត្វសន្ធឹកណាស់ ដូច្នេះ កាលគេបានឃើញស្រុកយ៉ាស៊ើរ នឹងស្រុកកាឡាត ថាជាស្រុកស្រួលល្មមឲ្យចិញ្ចឹមហ្វូងសត្វបាន អាល់គីតាប កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសំបើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ |
នាងលេអាក៏មានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ នាងដាក់ឈ្មោះកូននោះថា "រូបេន" ដ្បិតនាងពោលថា៖ «ព្រះយេហូវ៉ាបានទតឃើញទុក្ខព្រួយរបស់ខ្ញុំ ឥឡូវនេះ ប្តីខ្ញុំប្រាកដជានឹងស្រឡាញ់ខ្ញុំមិនខាន»។
ពួកគេទូលផារ៉ោនថា៖ «យើងខ្ញុំបានមកជ្រកកោននៅក្នុងស្រុកនេះ ព្រោះនៅស្រុកកាណានមានអំណត់ខ្លាំងណាស់ គ្មានស្មៅឲ្យហ្វូងសត្វរបស់ទូលបង្គំយើងខ្ញុំទេ ហេតុនេះ សូមទ្រង់ប្រោសមេត្តាឲ្យទូលបង្គំយើងខ្ញុំបានជ្រកកោននៅស្រុកកូសែនផង»។
ពួកគេបានឆ្លងទន្លេយ័រដាន់ ហើយចាប់ផ្ដើមពីក្រុងអារ៉ូអ៊ើរ និងពីទីក្រុងដែល នៅកណ្ដាលជ្រលងភ្នំ ឆ្ពោះទៅស្រុកកាដ រួចទៅក្រុងយ៉ាស៊ើរ។
បន្ទាប់មក ពួកគេបានមកដល់ស្រុកកាឡាត ហើយមកដល់ក្រុងកាដេស ក្នុងស្រុករបស់សាសន៍ហេត រួចគេមកដល់ស្រុកដាន់ ហើយចេញពីស្រុកដាន់វាងទៅស្រុកស៊ីដូន
ពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមករស់នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញជំរំរបស់គេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃ ហើយតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសម្រាប់ហ្វូងសត្វ។
មានបណ្ដាជនដទៃទៀតជាច្រើនបានឡើងទៅជាមួយពួកគេដែរ ព្រមទាំងហ្វូងចៀម ហ្វូងគោ គឺហ្វូងសត្វយ៉ាងសន្ធឹកសន្ធាប់។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរដំណាក់នៃស្តេចយូដាថា៖ ចំពោះយើង អ្នកប្រៀបដូចជាស្រុកកាឡាត និងកំពូលភ្នំល្បាណូន ប៉ុន្តែ យើងប្រាកដជានឹងធ្វើឲ្យអ្នកត្រឡប់ ទៅជាទីរហោស្ថាន ជាទីក្រុងដែលគ្មានមនុស្សរស់នៅ។
ឱដើមទំពាំងបាយជូរនៅត្រង់ស៊ីបម៉ាអើយ យើងយំនឹងអ្នក លើសជាងយំនឹងយ៉ាស៊ើរទៅទៀត ខ្នែងរបស់អ្នកបានបោះចេញទៅដល់ត្រើយសមុទ្រម្ខាង បានលូកទៅដល់សមុទ្រយ៉ាស៊ើរ មេបំផ្លាញបានធ្លាក់មកលើផលរដូវក្តៅ និងលើផលទំពាំងបាយជូររបស់អ្នក។
យើងនឹងនាំអ៊ីស្រាអែលវិលមកឯក្រោលរបស់ខ្លួនវិញ នោះគេនឹងរកស៊ីនៅលើភ្នំកើមែល ហើយនៅស្រុកបាសាន ឯព្រលឹងគេនឹងបានស្កប់ស្កល់ នៅលើភ្នំអេប្រាអិម ហើយនៅស្រុកកាឡាត»។
តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬ? តើគ្មានគ្រូពេទ្យនៅទីនោះទេឬ? ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ?
សូមព្រះអង្គឃ្វាលប្រជារាស្ត្រព្រះអង្គ ដោយដំបងរបស់ព្រះអង្គ គឺហ្វូងចៀមដ៏ជាមត៌ករបស់ព្រះអង្គ ដែលនៅត្រមោចក្នុងព្រៃកណ្ដាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ។
លោកម៉ូសេបានចាត់គេទៅសង្កេតមើលក្រុងយ៉ាស៊ើរ ហើយគេចាប់យកភូមិនានាដែលនៅជុំវិញ ព្រមទាំងបណ្តេញសាសន៍អាម៉ូរីឲ្យចេញពីទីនោះ។
នោះកូនចៅកាដ និងកូនចៅរូបេនក៏មកជម្រាបលោកម៉ូសេ និងសង្ឃអេលាសារ ព្រមទាំងពួកមេដឹកនាំក្រុមជំនុំថា៖
កូនៗរបស់យើងខ្ញុំ ប្រពន្ធរបស់យើងខ្ញុំ ហ្វូងគោ និងហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន នឹងនៅតាមក្រុងនានាក្នុងស្រុកកាឡាដនេះ
កាដបានរើសយកចំណែកដ៏ល្អសម្រាប់ខ្លួន ដ្បិតនៅទីនោះ មានចំណែកបម្រុងទុកសម្រាប់មេដឹកនាំ គេបានមកជាមួយពួកមេនៃបណ្ដាជន ក៏បានសម្រេចសេចក្ដីយុត្តិធម៌នៃព្រះយេហូវ៉ា និងបញ្ញត្តិរបស់ព្រះអង្គដល់អ៊ីស្រាអែល»។
ឯទឹកដីរបស់គេ គឺស្រុកយ៉ាស៊ើរ និងអស់ទាំងទីក្រុងនៅស្រុកកាឡាដ និងស្រុករបស់ពួកកូនចៅអាំម៉ូនមួយចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខក្រុងរ៉ាបាត
ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនសង្ឃអេលាសារ ទៅជួបពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនៅស្រុកកាឡាដ
ដូច្នេះ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែលនៅស៊ីឡូរ ក្នុងស្រុកកាណាន វិលទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ តាមបង្គាប់ព្រះយេហូវ៉ា តាមរយៈលោកម៉ូសេ។
ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។
ហេតុអ្វីបានជាអ្នកអង្គុយស្ងៀមនៅកណ្ដាលក្រោលចៀម ហើយស្តាប់សូរហ្វូងសត្វយំដូច្នេះ? ឯក្នុងចំណោមពួករូបេនវិញ មានការអល់អែកនៅក្នុងចិត្តជាខ្លាំង។