Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពួក‌គេ​ទូល​ផារ៉ោន​ថា៖ «យើង​ខ្ញុំ​បាន​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​មាន​អំណត់​ខ្លាំង​ណាស់ គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ទេ ហេតុ​នេះ សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូល‌បង្គំ​យើង​ខ្ញុំ​បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ពួកគេ​ទូល​ផារ៉ោន​ទៀត​ថា​៖ “យើងខ្ញុំ​បាន​មក ដើម្បី​រស់នៅបណ្ដោះអាសន្ន​ក្នុង​ស្រុក​នេះ ពីព្រោះ​គ្មាន​វាលស្មៅ​សម្រាប់​ហ្វូងចៀម​របស់​បាវបម្រើ​ព្រះករុណា​ទេ ដ្បិត​ទុរ្ភិក្ស​នៅ​ដែនដី​កាណាន​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​ឥឡូវនេះ សូម​ឲ្យ​បាវបម្រើ​របស់ព្រះករុណា​រស់នៅ​ក្នុង​ស្រុក​កូសែន​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​គេ​ទូល​ស្ដេច​ទៀត​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​បាន​មក​ជ្រក​កោន​នៅ​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​កើត​ទុរ្ភិក្ស​ខ្លាំង​ណាស់ ពុំ​មាន​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​ទូលបង្គំ​យើង​ខ្ញុំ​ឡើយ។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ទូលបង្គំ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​តំបន់​កូសែន​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​ទូល​ទ្រង់​ថា យើង​ខ្ញុំ​សូម​ចូល​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ​ផង ពី​ព្រោះ​នៅ​ឯ​ស្រុក​កាណាន នោះ​គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ជា​បាវ​ទ្រង់​ទេ ដ្បិត​នៅ​ស្រុក​នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដូច្នេះ​សូម​ឲ្យ​យើង​ខ្ញុំ ជា​បាវ​ទ្រង់ បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពួក​គេ​ជម្រាប​ទៀត​ថា៖ «យើង​ខ្ញុំ​បាន​មក​ជ្រក​កោន​នៅ​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​កើត​ទុរ្ភិក្ស​ខ្លាំង​ណាស់ ពុំ​មាន​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​ឡើយ។ ហេតុ​នេះ សូម​ស្តេច​មេត្តា​ប្រោស​ឲ្យ​យើង​ខ្ញុំ រស់​នៅ​ក្នុង​តំបន់​កូសែន​ផង»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ស្រុក​កើត​មាន​អំណត់ ហើយ​លោក​អាប់‌រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​នៅ​ស្រុក​កាណាន​កើត​មាន​អំណត់​ខ្លាំង​ណាស់។


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ដឹង​ឲ្យ​ប្រាកដ​ថា ពូជ‌ពង្ស​របស់​អ្នក​នឹង​ទៅ​ជា​អ្នក​ដទៃ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ក្លាយ​ជា​ទាសករ​នៅ​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​សង្កត់‌សង្កិន​គេ​អស់​រយៈ​ពេល​បួនរយ​ឆ្នាំ


គ្រា​នោះ អំណត់​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។


លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន នៅជិត​កូន គឺ​ទាំង​លោក​ឪពុក និង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ទាំង​ហ្វូង​ចៀម ហ្វូង​គោ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​ផង។


នោះ​ត្រូវ​ឆ្លើយ​ថា "យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា ជា​អ្នក​ឃ្វាល​សត្វ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ទាំង​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ​ត​រៀង​មក" ដើម្បី​ឲ្យ​បង‌ៗ​បានរស់​នៅ​ក្នុង​ស្រុក​កូសែន​នេះ ព្រោះ​ពួក​គង្វាល​សត្វ​ទាំង​អស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ណាស់»។


ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូសែប​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​លោក​បាន​មក​ជួប​ជុំ​នឹងលោក​ហើយ។


៙ ពេល​នោះ អ៊ីស្រាអែល​ក៏​ចូល​មក ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ កាល​ដើម​ដំបូង ប្រជា‌រាស្ត្រ​របស់​យើង​បាន​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​អាស្រ័យ​នៅ ហើយ​ពួក​សាសន៍​អាស‌ស៊ើរ​បាន​សង្កត់‌សង្កិន​គេ​ដោយ​ឥត​ហេតុ។


ពេល​នោះ មាន​អំណត់​កើត​ឡើង​នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ និង​ស្រុក​កា‌ណាន ហើយ​មានទុក្ខ​វេទនា​ជា​ខ្លាំង បុព្វ‌បុរស​របស់​យើង​រក​អ្វី​បរិ‌ភោគ​មិន​បាន​ឡើយ។


ព្រះ‌មាន​ព្រះ‌បន្ទូល​ដូច្នេះថា "ពូជ​ពង្ស​អ្នក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​យក​ពូជពង្ស​របស់​អ្នក​ធ្វើ​ជា​ទាសករ ហើយ​ធ្វើ​ទុក្ខ​ទោស​គេ​រយៈ​ពេល​បួនរយ​ឆ្នាំ"។


បន្ទាប់​មក ត្រូវ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ថា "បុព្វ​បុរស​របស់​ខ្ញុំ ជា​សាសន៍​អើរ៉ាម ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ លោក​បាន​ត្រឡប់​ជា​សាសន៍​មួយ​យ៉ាង​ធំ ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ជា​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម