ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 31:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ខ្ញុំ​បាន​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​គ្រប់​គ្នា​ចាប់​យក​បាន គឺ​ជា​គ្រឿង​មាស មាន​ខ្សែ​ដៃ កង​ដៃ ចិញ្ចៀន កាវ និង​ខ្សែ​ក ទុក​ជា​តង្វាយ​រំដោះ​បាប​យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ខ្ញុំ​សូម​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ‌ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​បន្តោង​ខ្សែ‌ក មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​តង្វាយ​រំដោះ​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​យើង​ខ្ញុំ​បាន​យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​របស់​ដែល​គ្រប់​គ្នា​ចាប់​យក​បាន គឺ​ជា​គ្រឿង​មាស ខ្សែ កង​ដៃ ចិញ្ចៀន កាវ ហើយ​នឹង​ខ្សែ​ក ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ជីវិត​យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

យើង​ខ្ញុំ​សូម​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ​ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​បន្តោង​ខ្សែក មក​ជូនអុលឡោះ‌តាអាឡា ទុក​ជា​គូរបាន​រំដោះ​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​អុលឡោះ»។

សូមមើលជំពូក



ជន‌គណនា 31:50
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។


៙ តើ​ខ្ញុំ​នឹង​តប​ស្នង​អ្វី​ដល់​ព្រះ‌យេហូវ៉ា ចំពោះ​អស់​ទាំង​ព្រះ‌គុណ ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ?


ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា នៃ​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


«នៅ​ពេល​អ្នក​រាប់​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​តាម​បញ្ជី​របស់​គេ ត្រូវ​ឲ្យ​គេ​បង់​ប្រាក់​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​កើត​មាន​គ្រោះ​កាច​ណា​មួយ​កើត​ឡើង​ដល់​ពួក‌គេ ក្នុង​កាល​ដែល​កំពុង​រាប់​ចំនួន​ពួក‌គេ​នោះ​ឡើយ។


ឯ​អស់​អ្នក​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យកកាវ កង​ជើង កង​ដៃ កន្លះ​ក និង​ចិញ្ចៀន ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​មុខ​ដែល​ធ្វើ​ពី​មាស គឺ​គ្រប់​គ្នា​យក​តង្វាយ​ជា​មាស មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា។


ដ្បិត​ជីវិត​រូប​សាច់​នោះ​នៅ​ក្នុង​ឈាម ហើយ​យើង​បាន​ឲ្យ​ឈាម​ដល់​អ្នក​រាល់​គ្នា សម្រាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​អ្នក ដ្បិត​គឺ​ជា​ឈាម​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ជីវិត។


ហើយ​ជម្រាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​ជា​អ្នក​បម្រើ​លោក បាន​រាប់​ពល‌ទ័ព​ដែល​នៅ​ក្រោម​បញ្ជា​យើង​ខ្ញុំ ពុំ​ឃើញ​មាន​បាត់​អ្នក​ណា​ម្នាក់​ក្នុង​ពួក​យើង​ខ្ញុំ​ឡើយ។


លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ក៏​ទទួល​យក​គ្រឿង​មាស​ទាំង​នោះ​ពី​ពួកគេ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​គ្រឿង​រចនា។