និក្ខមនំ 30:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 «នៅពេលអ្នករាប់ចំនួនកូនចៅអ៊ីស្រាអែលតាមបញ្ជីរបស់គេ ត្រូវឲ្យគេបង់ប្រាក់ជាថ្លៃលោះជីវិតរបស់ខ្លួនថ្វាយព្រះយេហូវ៉ា ដើម្បីកុំឲ្យកើតមានគ្រោះកាចណាមួយកើតឡើងដល់ពួកគេ ក្នុងកាលដែលកំពុងរាប់ចំនួនពួកគេនោះឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 «នៅពេលអ្នកជំរឿនប្រជាជនអ៊ីស្រាអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ថ្វាយព្រះអម្ចាស់ ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 កាលណារាប់ចំនួនពួកកូនចៅអ៊ីស្រាអែលតាមបញ្ជីគេ នោះត្រូវឲ្យគេបង់ប្រាក់ ជាថ្លៃលោះខ្លួន ថ្វាយព្រះយេហូវ៉ាគ្រប់ៗគ្នា ដើម្បីកុំឲ្យកើតមានសេចក្ដីវេទនាណាមួយនៅក្នុងពួកគេ ក្នុងកាលដែលកំពុងតែរាប់ចំនួនគេនោះឡើយ សូមមើលជំពូកអាល់គីតាប12 «នៅពេលដែលអ្នកជំរឿនប្រជាជនអ៊ីស្រអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ជូនអុលឡោះតាអាឡា ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។ សូមមើលជំពូក |
ទោះបើអំណត់បីឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញក្នុងរវាងបីខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាងបីថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ា បំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល"។ ឥឡូវនេះ ចូរពិចារណាឥឡូវ តើចង់ឲ្យទូលបង្គំឆ្លើយ ដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា»។