កាលលោកអាប់រ៉ាមបានត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយវិញហើយ ស្តេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ (គឺជ្រលងភ្នំរបស់ស្តេច)។
ជនគណនា 31:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេ សង្ឃអេលាសារ និងមេដឹកនាំទាំងអស់របស់ក្រុមជំនុំ បានចេញទៅជួបគេនៅខាងក្រៅជំរំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ បូជាចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេ អេលាសារដ៏ជាសង្ឃ ហើយនឹងពួកដែលជាកំពូលលើពួកជំនុំទាំងអស់ ក៏នាំគ្នាចេញទៅទទួលគេ នៅខាងក្រៅទីដំឡើងត្រសាល អាល់គីតាប ម៉ូសា អ៊ីមុាំអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។ |
កាលលោកអាប់រ៉ាមបានត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយវិញហើយ ស្តេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ (គឺជ្រលងភ្នំរបស់ស្តេច)។
បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាជាព្រះនៃខ្លួនបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
អ្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ។
បន្ទាប់មក គេនាំពួកឈ្លើយ ជ័យភណ្ឌ និងអ្វីៗដែលគេរឹបយកបាននោះ ទៅជូនលោកម៉ូសេ និងសង្ឃអេលាសារ ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល នៅជំរំដែលបោះនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។
លោកម៉ូសេខឹងនឹងពួកមេទ័ព គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ ដែលវិលមកពីច្បាំងនោះ។
«ចូរបង្គាប់ឲ្យពួកអ៊ីស្រាអែលបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយសារប៉ះពាល់សាកសព ចេញពីជំរំ
លោកសាំយូអែលក្រោកឡើងពីព្រលឹម ដើម្បីទៅជួបនឹងស្ដេចសូលនៅព្រឹកនោះ មានគេជម្រាបលោកសាំយូអែលថា៖ «ស្ដេចសូលបានយាងមកដល់កើមែលហើយ ទ្រង់បានបោះគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅគីលកាលវិញ»។
ដាវីឌបានត្រឡប់មកដល់ពួកពីររយនាក់ ដែលឥតមានកម្លាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ និងអស់អ្នកដែលនៅជាមួយ ពេលដាវីឌចូលទៅជិត នោះក៏សួរគេពីសុខទុក្ខ