Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 31:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លោក​ម៉ូសេ​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​ពួក​មេ​បញ្ជាការ​កង​ពាន់ និង​ពួក​មេ​បញ្ជាការ​កង​រយ ដែល​វិល​មក​ពី​ច្បាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​ម៉ូសេ​ខឹង​នឹង​ពួក​មេ‌ទ័ព ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង‌ពល​តូច ដែល​វិល​មក​ពី​ច្បាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ម៉ូសេ​លោក​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​នឹង​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​នឹង​ពួក​មេ​លើ​១០០​នាក់ ដែល​មក​ពី​ច្បាំង​វិញ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ម៉ូសា​ខឹង​នឹង​ពួក​មេទ័ព ពួក​មេ​បញ្ជា​ការ​កង​ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង​ពល​តូច ដែល​វិល​មក​ពី​ច្បាំង​នោះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 31:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ព្រះបាទ​ដាវីឌ​បាន​ត្រួត‌ត្រា​មើល​ពួក​ពល​ទ័ព​ដែល​នៅ​ជា‌មួយ​ទ្រង់ ក៏​តាំង​ឲ្យ​មាន​មេ​លើ​មួយ​ពាន់​នាក់ ហើយ​មេ​លើ​មួយ​រយ​នាក់។


គាត់​ក៏​ទូល​ដល់​ស្តេច​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ​ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស​ឲ្យ​រួច​ពី​ដៃ​ឯង ដែល​យើង​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​ប្រជា‌រាស្ត្រ​ឯង​ជំនួស​ប្រជា‌រាស្ត្រ​វា»។


ពេល​នោះ អ្នក​សំណព្វ​របស់​ព្រះ​ក៏​ខឹង​នឹង​ស្ដេច ហើយ​ទូល​ថា៖ «គួរ​តែ​ទ្រង់​បាញ់​ដល់​ទៅ​ប្រាំ ឬ​ប្រាំមួយ​ដង ទ្រង់​នឹង​បាន​វាយ​ពួក​ស៊ីរី ទាល់​តែ​បាន​បំផ្លាញ​គេ​ឲ្យ​សូន្យ​បាត់​ទៅ តែ​ឥឡូវ​នេះ ទ្រង់​នឹង​វាយ​គេ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។


កាល​លោកបាន​មក​ដល់​ជិត​ជំរំ ឃើញ​រូប​កូន​គោ ហើយ​ឃើញ​គេ​កំពុង​តែ​លោត​រាំ​លេង លោក​ម៉ូសេ​កើត​មាន​កំហឹង​ជា​ខ្លាំង រួច​លោក​ក៏​បោះ​បន្ទះ​ថ្ម​ចេញ​ពី​ដៃ ហើយ​បោក​បំបែក​នៅ​ជើង​ភ្នំ។


លោក​អើរ៉ុន​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់កុំ​ខឹង​ក្តៅ​ឡើយ លោក​ក៏​ជ្រាប​ហើយ​ថា ប្រជាជន​នេះ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​តែ​ខាង​ផ្លូវអាក្រក់។


លោក​ម៉ូសេ​ក៏​ខំ​រក​ពពែ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ តែ​ឃើញ​ថា គេ​បាន​ដុត​ទៅ​ហើយ នោះ​លោក​ក៏​ខឹង​នឹង​អេលាសារ និង​អ៊ីថា‌ម៉ារ ជា​កូន​លោក​អើរ៉ុន ដែល​នៅ​សល់ ហើយ​សួរ​ថា៖


រីឯ​លោក​ម៉ូសេ លោក​ជា​មនុស្ស​សុភាព​រាបសា​ណាស់ លើស​ជាង​មនុស្ស​ណា​ទៀត​ទាំង​អស់​នៅ​លើ​ផែនដី។


លោក​ម៉ូសេ សង្ឃ​អេលាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​ជំនុំ បាន​ចេញ​ទៅ​ជួប​គេ​នៅ​ខាង​ក្រៅ​ជំរំ។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួកគេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ទុក​ឲ្យ​ស្ត្រី​នៅ​រស់​ទាំង​អស់​ឬ?


បន្ទាប់​មក ពួក​មេ​ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ទាំង​ពាន់ៗ គឺ​ពួក​មេ​បញ្ជាការ​កង​ពាន់ និង​ពួក​មេ​បញ្ជាការ​កង​រយ នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ


ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​រាល់​គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​ឡើយ


ទ្រង់​នឹង​តម្រូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​មួយ​ពាន់​នាក់ និង​ជា​មេ​លើ​ហាសិប​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចម្រូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ប្រដាប់​សម្រាប់​រាជ‌រថ​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម