Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​លោក​អាប់‌រ៉ាម​បាន​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ពួក​ស្តេច​ដែល​នៅ​ជា‌មួយ​វិញ​ហើយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ (គឺ​ជ្រលង​ភ្នំ​របស់​ស្តេច)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ក្រោយពី​អាប់រ៉ាម​ត្រឡប់មក​ពី​វាយឈ្នះ​កេដូឡោមើរ និង​ពួក​ស្ដេច​ដែល​នៅជាមួយ​ទ្រង់ ស្ដេច​នៃ​សូដុម​ក៏​ចេញមក​ជួប​គាត់​នៅ​ជ្រលងភ្នំ​សាវេ (​ជ្រលងភ្នំសាវេ​គឺ​ជ្រលងភ្នំ​របស់​ស្ដេច​)​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ក្រោយ​ពេល​ដែល​លោក​អាប់រ៉ាម​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ស្ដេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ គឺ​ជ្រលង​ភ្នំ​ហ្លួង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​គាត់​បាន​ត្រឡប់​មក​ពី​វាយ​កេដូ‌ឡោមើរ នឹង​ពួក​ស្តេច​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​វិញ​ហើយ នោះ​ស្តេច​ក្រុង​សូដុំម​ក៏​ចេញ​មក​ទទួល​គាត់ នៅ​ត្រង់​វាល​ច្រក​ភ្នំ​សាវេ គឺ​ជា​ច្រក​ភ្នំ​នៃ​ស្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ក្រោយ​ពេល​ដែល​អ៊ីប្រាំ​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្តេច​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​គាត់ នៅ​ជ្រលង​ភ្នំ​សាវេ គឺ​ជ្រលង​ភ្នំ​ស្តេច។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​របស់​ព្រះ‌បាទ​អាំរ៉ា​ផែល​ជា​ស្តេច​ស្រុក​ស៊ីណើរ ព្រះ​បាទ​អើយ៉ុក​ជា​ស្តេច​ស្រុក​អេឡា‌សារ ព្រះ​បាទ​កេដូ‌ឡោមើរ​ជា​ស្តេច​ស្រុក​អេឡាំ និង​ព្រះ​បាទ​ធីដាល​ជា​ស្តេច​កូយីម


ឯ​នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​ក៏​រត់​គេច ខ្លះ​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​ទាំង​នោះ ហើយ​អ្នក​ឯទៀត​ៗ​នាំ​គ្នា​រត់​ទៅ​ឯ​ភ្នំ។


លុះ​នៅ​ឆ្នាំ​ទី​ដប់បួន ព្រះ​បាទ​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ក៏​បាន​លើក​គ្នា​មក​វាយ​ពួក​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត-កើណែម ពួក​ស៊ូស៊ីម​នៅ​ក្រុង​ហាំ ពួក​អេមីម នៅ​ក្រុង​គារ‌យ៉ា‌ថែម


នៅ​គ្រា​ដែល​អាប់សា‌ឡុម​គង់​ព្រះ‌ជន្ម​នៅ​ឡើយ ទ្រង់​ធ្វើ​បង្គោល​ថ្ម​មួយ ទុក​នៅ​ច្រក​ភ្នំ​នៃ​ហ្លួង​សម្រាប់​ជា​ទី​រំឭក ដោយ​នឹក​ថា៖ «យើង​គ្មាន​កូន​ប្រុស​ដើម្បី​នឹង​បន្ត​ឈ្មោះ​យើង​ទេ»។ ទ្រង់​ក៏​ដាក់​ឈ្មោះ​ថ្ម​នោះ​តាម​នាម​របស់​ទ្រង់ គេ​ក៏​ហៅ​ថ្ម​នោះ​ថា «ថ្ម​អាប់សា‌ឡុម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


មនុស្ស​ក្រ​គេ​តែង​ស្អប់​ខ្ពើម សូម្បី​តែ​អ្នក​ជិត​ខាង​ខ្លួន តែ​អ្នក​មាន​វិញ គេ​មាន​មិត្ត​សម្លាញ់​ច្រើន​ណាស់។


ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្ត‌ភក្តិ​វិញ។


លោក​ម៉ិលគី‌ស្សាដែក ជា​ស្តេច​ក្រុង​សាឡិម និង​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ជួប​លោក​អ័ប្រា‌ហាំ ក្រោយ​ពី​បាន​បំផ្លាញ​ពួក​ស្តេច​នា​នា ហើយ​ក៏​បាន​ជូន​ពរ​លោក


បន្ទាប់​មក យែបថាវិល​ត្រឡប់​មក​ដល់​ផ្ទះរបស់​លោក​នៅ​មីស‌ប៉ា ហើយ​មើល៍ កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង។ នាង​ជា​កូន​តែ​មួយ​គត់​របស់​លោក ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ។


កាល​គេ​ត្រឡប់​មកវិញ គឺ​ពេល​ដែល​ដាវីឌ​មក​ពី​សម្លាប់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​វិញ​ហើយ ស្រ្តី​ៗក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង លោត​កញ្ឆេង ហើយ​បន្ទរ​ក្រាប់ និង​ដោយ​ឧបករណ៍​តន្ត្រី​ផ្សេងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម