Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 31:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បន្ទាប់​មក គេ​នាំ​ពួក​ឈ្លើយ ជ័យ​ភណ្ឌ និង​អ្វីៗ​ដែល​គេ​រឹប​យក​បាន​នោះ ទៅ​ជូន​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ជំរំ​ដែល​បោះ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ហើយ​នាំ​ឈ្លើយ​សឹក និង​ជយ‌ភណ្ឌ​ដែល​ពួក​គេ​រឹប​អូស​បាន មក​ជូន​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​នាំ​ពួក​ឈ្លើយ សត្វ​ទាំង​នោះ នឹង​របឹង​ទាំង​ប៉ុន្មាន​ទៅ​ប្រគល់​ដល់​ម៉ូសេ នឹង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល នៅ​ត្រង់​ទី​ដំឡើង​ត្រសាល នា​ស្រុក​វាល​របស់​ម៉ូអាប់ ដែល​ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ហើយ​នាំ​ឈ្លើយ​សឹក និង​ជ័យ​ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​បាន មក​ជូន​ម៉ូសា អ៊ីមុាំ​អេឡាសារ ព្រម​ទាំង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដែល​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេយ័រ​ដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

សូមមើលជំពូក ចម្លង




ជន‌គណនា 31:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ដំណើរ​ទៅ​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់ ត្រង់​យេរីខូរ។


ហើយ​គេ​យក​អស់​ទាំង​ជ័យ‌ភណ្ឌ និង​អ្វីៗ​ដែល​គេ​រឹប​យក​បាន ទាំង​មនុស្ស ទាំង​សត្វ។


លោក​ម៉ូសេ សង្ឃ​អេលាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​ជំនុំ បាន​ចេញ​ទៅ​ជួប​គេ​នៅ​ខាង​ក្រៅ​ជំរំ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានរឹបអូស​យក​អ្វីៗ​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​ទាំង​នោះ និង​ហ្វូង​សត្វ ទុក​ជា​ជ័យ‌ភណ្ឌ​សម្រាប់​ខ្លួន​គេ តែ​ឯ​មនុស្ស​ទាំង​ប៉ុន្មាន ពួក​គេ​បាន​ប្រហារ​ដោយ​មុខ​ដាវ​វិញ រហូត​ទាល់​តែ​បាន​បំផ្លាញ​អស់ ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ។


ប៉ុន្តែ ឯ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន និង​ពី​ដែក​ទាំង​ប៉ុន្មាន ត្រូវ​ញែក​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​របស់​ទាំងនោះ​ត្រូវ​ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ‌យេហូវ៉ា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម