កូនៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយលោកយ៉ូសែបឲ្យរទេះទៅគេ តាមបញ្ជារបស់ផារ៉ោន ក៏ឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវដែរ។
ជនគណនា 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូចព្រះអង្គបានបង្គាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ម៉ូសេក៏រាប់គេ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។ អាល់គីតាប ម៉ូសាក៏រាប់ចំនួនពួកគេតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ |
កូនៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយលោកយ៉ូសែបឲ្យរទេះទៅគេ តាមបញ្ជារបស់ផារ៉ោន ក៏ឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវដែរ។
«ចូររាប់កូនចៅលេវី តាមវង្សានុវង្សរបស់ឪពុក តាមពូជអំបូរ ត្រូវរាប់គ្រប់ទាំងកូនប្រុសៗ ចាប់ពីអាយុមួយខែឡើងទៅ»។
ពួកលេវីទាំងអស់ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា តាមពូជអំបូររបស់គេ គឺប្រុសៗទាំងអស់ចាប់ពីអាយុមួយខែឡើង សរុបទាំងអស់មានចំនួន ២២ ០០០ នាក់។
ហើយលោកម៉ូសេប្រគល់ប្រាក់ថ្លៃលោះនោះដល់អើរ៉ុន និងពួកកូនរបស់លោក ដូចព្រះយេហូវ៉ាបានបង្គាប់។
មុខងាររបស់កូនចៅគើសុនក្នុងការលីសែង និងការទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺនៅក្រោមបង្គាប់របស់អើរ៉ុន និងកូនៗរបស់គាត់។ អ្នកត្រូវចាត់ចែងឲ្យគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលគេត្រូវលីសែង។
នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរកេហាត់ គឺអស់អ្នកដែលបម្រើនៅក្នុងត្រសាលជំនុំ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់ តាមការបង្គាប់របស់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។
នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរគើសុន គឺអស់អ្នកដែលបម្រើនៅក្នុងត្រសាលជំនុំ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា។
នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរម្រ៉ារី ដែលលោកម៉ូសេ និងអើរ៉ុន បានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។
លោកម៉ូសេបានតែងតាំងគេ តាមការបង្គាប់របស់ព្រះយេហូវ៉ា គឺឲ្យគេមានភារកិច្ច ឬការងារលីសែងរៀងៗខ្លួន ហើយគឺយ៉ាងនេះឯងដែលលោកម៉ូសេបានរាប់ពួកគេ ដូចព្រះយេហូវ៉ាបានបង្គាប់។
បន្ទាប់មក ពួកសង្ឃ ជាកូនចៅលេវី ត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានជ្រើសរើសឲ្យបម្រើព្រះអង្គ និងឲ្យពរក្នុងព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា និងការវាយតប់គ្នាទាំងប៉ុន្មាន នោះស្រេចនឹងអ្នកទាំងនោះអារកាត់ចុះ។