Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 «ចូរ​រាប់​កូន​ចៅ​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក តាម​ពូជ​អំបូរ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 «ចូរ​ជំរឿន​កូន​ចៅ​លេវី តាម​គ្រួសារ តាម​អំបូរ​របស់​ពួក​គេ ដោយ​រាប់​ចំនួន​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ចូរ​រាប់​ពួក​កូន​ចៅ​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 «ចូរ​ជំរឿន​កូន​ចៅ​លេវី តាម​គ្រួសារ តាមអំបូរ​របស់​ពួក​គេ ដោយ​រាប់​ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវ‌តារ​នៃ​ពួក​សង្ឃ​តាម​វង្ស​របស់​ឪពុក​គេ និង​ពួក​លេវី ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ការ‌ងារ តាម​វេន​របស់​គេ។


យើង​ស្រឡាញ់​ដល់​អស់​អ្នក ដែល​ស្រឡាញ់​យើង ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប


«ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យើង​នឹក​ចាំ​ពី​អ្នក​កាល​នៅ​ក្មេង ដែល​អ្នក​មាន​ចិត្ត​កួច​ចំពោះ​យើង ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​អ្នក​បាន​ដើរ​តាម​យើង នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មានអ្នក​ណា​សាប‌ព្រោះ​ឡើយ


ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​គាត់ ឃើញ​ពី​ចម្ងាយ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ស្រឡាញ់​អ្នក ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាញ​អ្នក​មក ដោយ​សេចក្ដី​សប្បុរស។


ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។ អ្នក និង​អើរ៉ុន ត្រូវ​រាប់​ចំនួន​ពួក‌គេ តាម​អង្គ‌ភាព​របស់​គេ។


ប៉ុន្ដែ គេ​មិន​បាន​រាប់​ពួក​លេវី តាម​កុល‌សម្ព័ន្ធ​របស់​ឪពុក​គេ​ជា‌មួយ​អ្នក​ឯ​ទៀត​ទេ។


នេះ​ជា​ពួក​លេវី​ដែល​គេ​បាន​រាប់​តាម​ពូជ​អំបូរ​របស់​ពួកគេ អំបូរ​គើសុន ជា​ពូជពង្ស​របស់​គើសុន អំបូរ​កេហាត់ ជា​ពូជពង្ស​កេហាត់ អំបូរ​ម្រ៉ារី ជា​ពូជពង្ស​របស់​ម្រ៉ារី។


ចំនួន​អស់​អ្នក​ដែល​គេ​បាន​រាប់មាន ២៣ ០០០ នាក់ គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ ដ្បិត​គេ​មិន​បាន​រាប់​បញ្ជូល​ជា‌មួយ​កូន​ចៅ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​គ្មាន​កេរ‌អាករ​ដែល​ត្រូវ​ចែក​ឲ្យ​ពួកគេ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ។


ដូច្នេះ លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួកគេ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌អង្គ​បាន​បង្គាប់។


ចំនួន​ពួក‌គេ​ដែល​បាន​រាប់​អស់​ទាំង​ប្រុសៗ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ​មាន ៧ ៥០០ នាក់។


ចំនួន​ប្រុសៗ​ទាំង​អស់ រាប់​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ​មាន ៨ ៦០០ នាក់។ អ្នក​ទាំង​នេះ​មាន​ភារកិច្ច​ថែរក្សា​ទី​បរិសុទ្ធ។


ចំនួន​របស់​ពួក‌គេ រាប់​ប្រុសៗ​ទាំង​អស់​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ​មាន ៦ ២០០ នាក់។


អស់​ទាំង​កូន​ប្រុស​ច្បង ដែល​បាន​រាប់​តាម​ចំនួន​ឈ្មោះ​របស់​គេ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ សរុប​ទាំង​អស់​មាន​ចំនួន ២២ ២៧៣ នាក់។


កាល​ព្រះ‌យេស៊ូវ​ឃើញ​ដូច្នោះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​ជា​របស់​មនុស្ស ដូច​ក្មេងៗ​ទាំង​នេះ​ឯង»។


ហើយ​ថា តាំង​ពី​ក្មេង​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម