Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:16 - អាល់គីតាប

16 ម៉ូសា​ក៏​រាប់​ចំនួន​ពួក​គេ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួកគេ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌អង្គ​បាន​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួក​គេ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ ម៉ូសេ​ក៏​រាប់​គេ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនៗ​របស់​អ៊ីស្រ‌អែល នាំ​គ្នា​ធ្វើ​តាម​ពាក្យ​នេះ។ យូសុះ​យក​រទេះ​មក​ឲ្យ​ពួក​គេ តាម​បញ្ជា​របស់​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​គាត់​ក៏​ឲ្យ​ស្បៀង​អាហារ​គេ​សម្រាប់​បរិភោគ​តាម​ផ្លូវ​ដែរ។


«ចូរ​ជំរឿន​កូន​ចៅ​លេវី តាម​គ្រួសារ តាមអំបូរ​របស់​ពួក​គេ ដោយ​រាប់​ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ»។


កូន​ប្រុស​របស់​លោក​លេវី មាន​ឈ្មោះ​ដូច​ត​ទៅ: គើសូន កេហាត់ និង​ម៉្រារី។


ចំនួន​ក្រុម​លេវី ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​ម៉ូសា និង​ហារូន រាប់​តាម​អំបូរ​របស់​ពួក​គេ​ដោយ​គិត​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ សរុប​ទាំង​អស់​មាន ២២ ០០០នាក់។


គាត់​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​ទាំង​នោះ ជូន​ហារូន និង​កូន​ចៅ​របស់​គាត់​ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​គាត់។


ហារូន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​ឲ្យ​កូន​ចៅ​គើសូន​លី​សែង​សម្ភារៈ​ទាំង​អស់ គឺ​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ត្រូវ​លី​សែង។


នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​កេហាត់ គឺ​អស់​អ្នក​បំពេញ​មុខ​ងារ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ម៉ូសា និង​ហារូន​បាន​ជំរឿន​ពួក​គេ​ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​គើសូន គឺ​អស់​អ្នក​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ម៉ូសា និង​ហារូន​បាន​ជំរឿន​ពួក​គេ​ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក។


នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​ម៉្រារី។ ម៉ូសា និង​ហារូន​បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ម៉ូសា​បង្គាប់​ឲ្យ​គេ​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដោយ​បញ្ជាក់​ឲ្យ​ម្នាក់ៗ​ស្គាល់​ភារកិច្ច និង​សម្ភារៈ​ដែល​ខ្លួន​ត្រូវ​សែង។ គេ​បាន​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ពេល​នោះ ពួក​អ៊ីមុាំ​ពី​កុល‌សម្ព័ន្ធ​លេវី នាំ​គ្នា​ចូល​មក–អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ជ្រើស​រើស​ពួក​អ៊ីមុាំ​ឲ្យ​នៅ​បម្រើ​ទ្រង់ និង​ឲ្យ​ពរ​ប្រជា‌ជន​ក្នុង​នាម​ទ្រង់។ ពេល​ប្រជា‌ជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​អ៊ីមុាំ​មាន​មុខ‌ងារ​អារ​កាត់​រឿង​រ៉ាវ​របស់​ពួក​គេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម