បើអ្នកណាចង់ថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា ត្រូវយកម្សៅយ៉ាងម៉ដ្ត លាយប្រេង ព្រមទាំងដាក់កំញានផង
ជនគណនា 29:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាមួយតង្វាយម្សៅ និងតង្វាយច្រួចសម្រាប់គោ សម្រាប់ចៀម និងសម្រាប់កូនចៀមទាំងប៉ុន្មាន តាមចំនួនដូចបានបង្គាប់ទុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួច សំរាប់គោ ចៀម នឹងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប អាល់គីតាប មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ |
បើអ្នកណាចង់ថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា ត្រូវយកម្សៅយ៉ាងម៉ដ្ត លាយប្រេង ព្រមទាំងដាក់កំញានផង
ហើយត្រូវយកកូនចៀមប្រាំពីរឥតខ្ចោះអាយុមួយខួប និងគោឈ្មោលស្ទាវមួយ ហើយចៀមឈ្មោលពីរមកថ្វាយព្រមគ្នានឹងនំបុ័ងនោះ គឺត្រូវដុតសត្វទាំងនោះថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រូចផង ជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
តង្វាយច្រួច គឺជាស្រាទំពាំងបាយជូរបួនកំប៉ុង សម្រាប់គោមួយ និងបីកំប៉ុងសម្រាប់ចៀមឈ្មោលមួយ ហើយពីរកំប៉ុងសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដែលត្រូវដុតថ្វាយរៀងរាល់ខែក្នុងមួយឆ្នាំៗ។
ត្រូវថ្វាយតង្វាយច្រួចពីរកំប៉ុងសម្រាប់កូនចៀមមួយ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ។
នេះជាតង្វាយបន្ថែមពីលើតង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ និងតង្វាយម្សៅ ហើយតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច ត្រូវថ្វាយតាមរបៀបតង្វាយនោះ ទុកជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។