តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវថ្វាយទាំងអស់នៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ជនគណនា 28:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៀមមួយទៀត ត្រូវថ្វាយនៅពេលល្ងាច ជាមួយតង្វាយម្សៅ និងតង្វាយច្រួច ដូចនៅពេលព្រឹកដែរ។ អ្នករាល់គ្នាត្រូវថ្វាយតង្វាយ ទុកជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរថ្វាយកូនចៀមទីពីរនៅពេលល្ងាច ជាមួយតង្វាយម្សៅ ប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនចៀម១ទៀត នោះត្រូវថ្វាយនៅពេលល្ងាច ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួច ដូចជានៅពេលព្រឹកដែរ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ អាល់គីតាប ចូរជូនកូនចៀមទីពីរនៅពេលល្ងាច ជាមួយជំនូនម្សៅប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា»។ |
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវថ្វាយទាំងអស់នៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ត្រូវពុះចំពាក់កណ្ដាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចសង្ឃត្រូវដុតលើឧសដែលឆេះនៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា»។
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវដុតទាំងអស់នៅលើអាសនាទុកជាតង្វាយដុត គឺជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ត្រូវថ្វាយតង្វាយច្រួចពីរកំប៉ុងសម្រាប់កូនចៀមមួយ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ។
នៅថ្ងៃសប្ប័ទ អ្នកត្រូវថ្វាយកូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនពីរ ព្រមទាំងតង្វាយម្សៅយ៉ាងម៉ដ្តពីរខ្ញឹង លាយជាមួយប្រេង និងតង្វាយច្រួច
ត្រូវថ្វាយពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប បន្ថែមពីលើតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច។