រួចគេរើយកតង្វាយទាំងនោះ ទៅតម្រៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុកនៃអស់អ្នកក្នុងបណ្ដាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ
ជនគណនា 28:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ថែមពីលើតង្វាយដុត ដែលតែងថ្វាយជាប្រចាំជាមួយតង្វាយម្សៅ អ្នកត្រូវថ្វាយតង្វាយទាំងនោះ រួមទាំងតង្វាយច្រួចផង។ សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវថ្វាយយញ្ញបូជាទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ដែលត្រូវថ្វាយជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកថ្វាយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យថ្វាយដង្វាយទាំងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ច ហើយនឹងដង្វាយម្សៅ នឹងដង្វាយច្រួចនោះផង សត្វទាំងនោះត្រូវតែបានឥតខ្ចោះទាំងអស់។ អាល់គីតាប ត្រូវធ្វើគូរបានទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅដែលត្រូវជូនជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកជូន»។ |
រួចគេរើយកតង្វាយទាំងនោះ ទៅតម្រៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុកនៃអស់អ្នកក្នុងបណ្ដាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
អ្នករាល់គ្នាត្រូវថ្វាយតង្វាយចម្អិន ជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ ដែលត្រូវតែជាសត្វល្អឥតខ្ចោះ។
អ្នកត្រូវប្រាប់គេថា នេះជាតង្វាយចម្អិន ដែលអ្នករាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា គឺរាល់ថ្ងៃ ត្រូវថ្វាយចៀមឈ្មោលឥតខ្ចោះអាយុមួយខួប ចំនួនពីរ ជាតង្វាយដែលត្រូវថ្វាយជាប្រចាំ។