ជនគណនា 28:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវថ្វាយពពែឈ្មោលមួយដល់ព្រះយេហូវ៉ាទុកជាតង្វាយលោះបាប ថែមពីលើតង្វាយដែលតែងដុតថ្វាយជាប្រចាំ រួមទាំងតង្វាយច្រួច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើសពីនេះ ត្រូវថ្វាយពពែឈ្មោលមួយទៀតជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវថ្វាយពពែឈ្មោល១ដល់ព្រះយេហូវ៉ាទុកជាដង្វាយលោះបាប លើសពីដង្វាយ ដែលតែងដុតថ្វាយជានិច្ច នឹងដង្វាយច្រួចនោះផង។ អាល់គីតាប លើសពីនេះ ត្រូវជូនពពែឈ្មោលមួយទៀតជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ»។ |
អើរ៉ុនត្រូវសម្លាប់ពពែឈ្មោលនៃតង្វាយលោះបាបដែលថ្វាយសម្រាប់ប្រជាជន ហើយយកឈាមចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ។
ដូច្នេះ គាត់បានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងអំពើរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវធ្វើដូច្នោះឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយគេ គឺនៅកណ្ដាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ
ប្រសិនបើអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោលមួយ ដែលឥតខ្ចោះ មកសម្រាប់ជាតង្វាយរបស់ខ្លួន
ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តខុសដោយអចេតនា ហើយក្រុមជំនុំមិនបានដឹង នោះក្រុមជំនុំទាំងមូលត្រូវថ្វាយកូនគោឈ្មោលមួយ ជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាបដែរ។
តង្វាយច្រួច គឺជាស្រាទំពាំងបាយជូរបួនកំប៉ុង សម្រាប់គោមួយ និងបីកំប៉ុងសម្រាប់ចៀមឈ្មោលមួយ ហើយពីរកំប៉ុងសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដែលត្រូវដុតថ្វាយរៀងរាល់ខែក្នុងមួយឆ្នាំៗ។
ត្រូវថ្វាយពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប ដើម្បីធ្វើពិធីរំដោះបាបឲ្យអ្នករាល់គ្នា។
អ្នកត្រូវប្រាប់គេថា នេះជាតង្វាយចម្អិន ដែលអ្នករាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា គឺរាល់ថ្ងៃ ត្រូវថ្វាយចៀមឈ្មោលឥតខ្ចោះអាយុមួយខួប ចំនួនពីរ ជាតង្វាយដែលត្រូវថ្វាយជាប្រចាំ។
ត្រូវថ្វាយពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប បន្ថែមពីលើតង្វាយដុត ដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច។
ព្រមទាំងពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប ដើម្បីធ្វើពិធីរំដោះបាបឲ្យអ្នករាល់គ្នា។
ការដែលក្រឹត្យវិន័យធ្វើមិនកើត ដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះបានសម្រេចរួចហើយ ដោយចាត់ព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យមក មានរូបអង្គដូចជាមនុស្សខាងសាច់ឈាមដែលមានបាប ហើយដើម្បីដោះស្រាយអំពើបាប ព្រះអង្គដាក់ទោសបាបនៅក្នុងសាច់ឈាម
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។