ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 27:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​អ្នក​បាន​បះបោរ​ប្រឆាំង​នឹង​ពាក្យ​របស់​យើង នៅ​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ពេល​ក្រុម​ជំនុំ​ឈ្លោះ​ជា‌មួយ​យើង ។ អ្នក​មិន​បាន​សម្ដែង​ឲ្យ​ពួកគេ​ឃើញ​ពី​ភាព​បរិសុទ្ធ​របស់​យើង​នៅ​ចំពោះ​មុខ​ពួកគេ នៅ​កន្លែង​ទឹក​ឡើយ»។ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះ‌បោរ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សម្តែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជា‌ជន​បះ‌បោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជា‌ជន​បាន​បះ‌បោរ​អំពី​រឿង​ទឹក​នេះ​នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ឯង​បាន​ធ្វើ​ទាស់​ទទឹង​នឹង​ពាក្យ​អញ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន ក្នុង​កាល​ដែល​ពួក​ជំនុំ​រក​រឿង​ឈ្លោះ ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​មុខ​គេ ត្រង់​ទឹក​ហូរ​នោះ​ឡើយ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។

សូមមើលជំពូក

អាល់គីតាប

ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះ​បោរ នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សំដែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​បរិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជា‌ជន​បះ​បោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជា‌ជន​បាន​បះ​បោរ​អំពី​រឿង​ទឹក​នេះ នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន។

សូមមើលជំពូក



ជន‌គណនា 27:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា "ម៉ាសា" និង "មេរីបា" ដោយ​ព្រោះ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​ឈ្លោះ ព្រម​ទាំង​ល្បង‌ល​ព្រះ‌យេហូវ៉ា ដោយ​ពោល​ថា "តើ​ព្រះ‌យេហូវ៉ា​គង់​ក្នុង​ចំណោម​ពួក​យើង​មែន​ឬ?"


ដូច្នេះ ពួកគេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ក្បែរ​ស្រុក​ហាម៉ាត។


កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទីមួយ ហើយ​ប្រជាជន​ស្នាក់​នៅ​កាដេស។ នាង​ម៉ារាម​បាន​ស្លាប់​នៅ​ទី​នោះ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ។


«អើរ៉ុន​ត្រូវ​បាន​ប្រមូល​ទៅ​ជួប​ដូនតា​របស់​គាត់​ហើយ។ ដ្បិត​គាត់​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ព្រោះ​អ្នក​ទាំង​ពីរ​បាន​បះបោរ​ទាស់​នឹង​បញ្ជា​របស់​យើង នៅ​កន្លែង​ទឹក​មេរីបា។


ហេតុ​អ្វី​បាន​ជា​លោក​បង្ខំ​ពួក​យើង​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​នាំ​យើង​មក​កន្លែង​ហិន‌ហោច​ដូច្នេះ? ទី​នេះ​គ្មាន​កន្លែង​សាប‌ព្រោះ គ្មាន​ដើម​ល្វា គ្មាន​ដើម​ទំពាំង‌បាយ‌ជូរ ឬ​ដើម​ទទឹម​ទេ ហើយ​សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង»។


លោក​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖


ឱ​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ! អស់​លោក​ចេះ​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា‌និច្ច មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ!


ព្រះ‌យេហូវ៉ា​ក៏​ខ្ញាល់​នឹង​ខ្ញុំ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "អ្នក​ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ។


ដ្បិត​ខ្ញុំ​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ខ្ញុំ​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ទៅ​ឡើយ តែ​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​ទទួល​យក​ស្រុក​ល្អ​នោះ​វិញ។