ជនគណនា 26:57 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពួកលេវីដែលគេបានរាប់តាមពូជអំបូររបស់ពួកគេ អំបូរគើសុន ជាពូជពង្សរបស់គើសុន អំបូរកេហាត់ ជាពូជពង្សកេហាត់ អំបូរម្រ៉ារី ជាពូជពង្សរបស់ម្រ៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯពួកលេវីដែលបានជំរឿន តាមអំបូររបស់ពួកគេមានដូចតទៅ អំបូរគើរសុនជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្នុងពួកលេវី នោះបានរាប់អ្នកទាំងនេះ តាមគ្រួគេ គឺគើសុន១ ជាអ្នកដែលបង្កើតគ្រួគើសុន កេហាត់១ ជាអ្នកដែលបង្កើតគ្រួកេហាត់ នឹងម្រ៉ារី១ ជាអ្នកដែលបង្កើតគ្រួម្រ៉ារី អាល់គីតាប ចំណែកឯពួកលេវីដែលបានជំរឿនតាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគើសុន ជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។ |
អេលាសារជាកូនអើរ៉ុន ក៏យកកូនស្រីម្នាក់របស់ពូធាលធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស។ នេះជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវី តាមគ្រួសាររបស់គេ។
ប៉ុន្តែ ឯពួកលេវី គេមិនបានរាប់បញ្ចូលក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗទេ ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
«ចូររាប់កូនចៅលេវី តាមវង្សានុវង្សរបស់ឪពុក តាមពូជអំបូរ ត្រូវរាប់គ្រប់ទាំងកូនប្រុសៗ ចាប់ពីអាយុមួយខែឡើងទៅ»។