Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:58 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

58 នេះ​ជា​ពូជ​អំបូរ​របស់​លេវី ពូជពង្ស​របស់​លិបនី ពូជពង្ស​របស់​ហេប្រុន ពូជពង្ស​របស់​ម៉ាស់លី ពូជពង្ស​របស់​មូស៊ី ពូជពង្ស​របស់​កូរេ។ កេហាត់​ជា​ឪពុក​របស់​អាំរ៉ាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

58 រីឯ​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​លេវី​មាន​អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាស់‌លី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​កេហាត់​ត្រូវ​ជា​ឪពុក​របស់​លោក​អាំរ៉ាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

58 នេះ​ជា​ពួក​គ្រួ​របស់​លេវី គឺ​ជា​គ្រួ​លិបនី​១ គ្រួ​ហេប្រុន​១ គ្រួ​ម៉ាស់លី​១ គ្រួ​មូស៊ី​១ គ្រួ​កូរេ​១ ឯ​កេហាត់​គាត់​បង្កើត​អាំរ៉ាម

សូមមើលជំពូក ចម្លង

អាល់គីតាប

58 រីឯ​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​លេវី មាន​អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាស់លី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​កេហាត់​ត្រូវ​ជា​ឪពុក​របស់​លោក​អាំរ៉ាម។

សូមមើលជំពូក ចម្លង




ជន‌គណនា 26:58
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អាំរ៉ាម​យក​នាង​យ៉ុកិបិត​ជា​ម្តាយ​មីង​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន និង​ម៉ូសេ ហើយ​អាំរ៉ាម​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។


កូន​របស់​កូរេ គឺ​អាស់ស៊ា អែល‌កា‌ណា និង​អេបៀ‌សាប់ អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​កូរេ។


ថ្ងៃ​មួយ កូរេ​ជា​កូន​របស់​យីតសារ ជា​ចៅ​របស់​កេហាត់ ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប ព្រម​ទាំង​អូន ជា​កូន​របស់​ពេលេត ក្នុង​ពូជ‌ពង្ស​រូបេន


តំណ​ត​ពី​កេហាត់​មក មាន​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រុន និង​ត្រកូល​អ៊ូស៊ាល។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កេហាត់។


តំណ​ត​ពី​ម្រ៉ារី​មក មាន​ត្រកូល​ម៉ាស់លី និង​ត្រកូល​មូស៊ី។ នេះ​ហើយ​ជា​ពូជ​អំបូរ​ម្រ៉ារី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម