ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ សេចក្ដី‌ក្រោធ​របស់​ព្រះ​ក៏​ឆួល​ឡើង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​រាំង​ផ្លូវ ធ្វើ​ជា​សត្រូវ​ទាស់​នឹង​គាត់។ ពេល​នោះ គាត់​កំពុង​ជិះ​នៅ​លើ​លា ទាំង​មាន​អ្នក​បម្រើ​របស់​គាត់​ពីរ​នាក់​ទៅ​ជា​មួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​លោក​ចេញ​ដំណើរ​ដូច្នេះ។ ទេវតា*​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​លោក ដើម្បី​ជំទាស់​នឹង​លោក។ លោក​បាឡាម​ជិះ​លា​ញី​របស់​លោក ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​ក៏​កាត់​ឡើង ដោយ​ព្រោះ​គាត់​ចេញ​ទៅ​ដូច្នោះ ហើយ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​ក្នុង​ផ្លូវ ដើម្បី​ទាស់​ទទឹង​នឹង​គាត់ ឯ​គាត់ៗ​ជិះ​នៅ​លើ​លា មាន​ទាំង​អ្នក​បំរើ​២​នាក់​ទៅ​ជា​មួយ​ផង

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ អុលឡោះ​ខឹង​យ៉ាង​ខ្លាំង ព្រោះ​គាត់​ចេញ​ដំណើរ​ដូច្នេះ។ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ឈរ​រាំង​ផ្លូវ​របស់​គាត់ ដើម្បី​ជំទាស់​នឹង​គាត់។ បាឡាម​ជិះ​លា​ញី​របស់​គាត់ ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។

សូមមើលជំពូក



ជន‌គណនា 22:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​យេហ៊ូវ​បង្គាប់​ឲ្យ​គេ​ញែក​ថ្ងៃ​មួយ ទុក​ជា​ថ្ងៃ​បុណ្យ​យ៉ាង​ឱឡារិក​ថ្វាយ​ព្រះ‌បាល គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ


មើល៍ យើង​ចាត់​ទេវតា​មួយ​រូប​ឲ្យ​នាំ​មុខ​អ្នក ដើម្បី​ការ​ពារ​អ្នក​តាម​ផ្លូវ និង​នាំ​អ្នក​ទៅ​ដល់​ទី​កន្លែង​ដែល​យើង​បាន​រៀបចំ​ទុក​ឲ្យ។


ពេល​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ ព្រះ‌យេហូវ៉ា​យាង​ជួប​លោក​នៅ​ត្រង់​កន្លែង​ឈប់​សម្រាក ហើយ​រក​សម្លាប់​លោក។


ព្រះ‌អង្គ​យឹត​ធ្នូ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះ‌អង្គ​បាន​លើក​ព្រះ‌ហស្ត​ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ចេញដូច​ជា​ភ្លើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា "យេស‌រាល " ដ្បិត​នៅ​តែ​បន្តិច​ទៀត យើង​នឹង​ដាក់​ទោស​ពូជ‌ពង្ស​យេហ៊ូវ ព្រោះ​តែ​ឈាម​យេស‌រាល ហើយ​យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ត្រូវ​ចប់។


លា​បាន​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឈរ​រាំង​ផ្លូវ ទាំង​មាន​ដាវ​ហូត​ជា​ស្រេច​កាន់​នឹង​ដៃ។ ដូច្នេះ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ហើយ​ចូល​ទៅ​ក្នុង​ចម្ការ តែ​បាឡាម​វាយ​លា​ឲ្យ​ដើរ​ចូល​មក​តាម​ផ្លូវ​វិញ។


ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? មើល៍! ខ្ញុំ​បាន​ចេញ​មក​ទាស់​នឹង​លោក ព្រោះ​ចិត្ត​របស់​លោក​រឹង​ចចេស​នៅ​ចំពោះ​មុខ​ខ្ញុំ។


ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​កាន់​បាឡាម​ថា៖ «ចូរ​ទៅ​ជា‌មួយ​អ្នក​ទាំង​នេះ​ចុះ ប៉ុន្តែ ត្រូវ​និយាយ​តែ​ពាក្យ​ណា​ដែល​ខ្ញុំ​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ ដូច្នេះ បាឡាម​ក៏​បន្ដ​ដំណើរ​ជា‌មួយ​ពួក​មន្រ្តី​របស់​បាឡាក​ទៅ។