Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​នោះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​លោក​ចេញ​ដំណើរ​ដូច្នេះ។ ទេវតា*​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​លោក ដើម្បី​ជំទាស់​នឹង​លោក។ លោក​បាឡាម​ជិះ​លា​ញី​របស់​លោក ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ប៉ុន្ដែ សេចក្ដី‌ក្រោធ​របស់​ព្រះ​ក៏​ឆួល​ឡើង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​រាំង​ផ្លូវ ធ្វើ​ជា​សត្រូវ​ទាស់​នឹង​គាត់។ ពេល​នោះ គាត់​កំពុង​ជិះ​នៅ​លើ​លា ទាំង​មាន​អ្នក​បម្រើ​របស់​គាត់​ពីរ​នាក់​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​ក៏​កាត់​ឡើង ដោយ​ព្រោះ​គាត់​ចេញ​ទៅ​ដូច្នោះ ហើយ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​ក្នុង​ផ្លូវ ដើម្បី​ទាស់​ទទឹង​នឹង​គាត់ ឯ​គាត់ៗ​ជិះ​នៅ​លើ​លា មាន​ទាំង​អ្នក​បំរើ​២​នាក់​ទៅ​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​នោះ អុលឡោះ​ខឹង​យ៉ាង​ខ្លាំង ព្រោះ​គាត់​ចេញ​ដំណើរ​ដូច្នេះ។ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ឈរ​រាំង​ផ្លូវ​របស់​គាត់ ដើម្បី​ជំទាស់​នឹង​គាត់។ បាឡាម​ជិះ​លា​ញី​របស់​គាត់ ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យេហ៊ូវ​បញ្ជា​ឲ្យ​គេ​រៀបចំ​អង្គ​ប្រជុំ​ដ៏​សក្ការៈ​មួយ ថ្វាយ​ព្រះ​បាល។ គេ​ក៏​ប្រកាស​ដំណឹង​នេះ


យើង​នឹង​ចាត់​ទេវតា*​មួយ​រូប​ឲ្យ​ដើរ​នៅ​មុខ​អ្នក ដើម្បី​ការពារ​អ្នក​នៅ​តាម​ផ្លូវ។ ទេវតា​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​រៀបចំ​ទុក​សម្រាប់​អ្នក។


ពេល​ធ្វើ​ដំណើរ លោក​ម៉ូសេ​ឈប់​សម្រាក​នៅ​កន្លែង​មួយ យប់​នោះ ព្រះ‌អម្ចាស់​ក៏​ចូល​មក​ជិត ដើម្បី​រក​សម្លាប់​លោក។


ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្ត ព្រះអង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ សម្រាប់​យើង ព្រះអង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន ដូច​ភ្លើង​ឆេះ​រាល‌ដាល។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “យេស‌រាល” ដ្បិត​បន្តិច​ទៀត យើង​នឹង​វិនិច្ឆ័យ​ទោស​រាជ‌វង្ស​របស់​ស្ដេច​យេហ៊ូវ ព្រោះ​តែ​ស្ដេច​នេះ​បាន​បង្ហូរ​ឈាម​គេ​នៅ​យេស‌រាល។ យើង​នឹង​លែង​ឲ្យ​មាន​ស្ដេច​សោយ​រាជ្យ​លើ​ពូជ‌ពង្ស​អ៊ីស្រា‌អែល។


លា​ញី​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។


ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​លោក ដ្បិត​ផ្លូវ​ដែល​លោក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។


ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែ​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះ‌បាទ​បាឡាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម