ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 21:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួកគេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​បាន​បំផ្លាញ​រហូត​ដល់​ណូផា គឺ​រាល‌ដាល​រហូត​ដល់​មេឌីបា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ យើង​បាន​កម្ទេច​ស្រុក​របស់​ពួក​គេ ចាប់​ពី​ក្រុង​ហែស‌បូន រហូត​ដល់​ក្រុង​ឌីបូន យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ រហូត​ដល់​ក្រុង​ណូផា ដែល​នៅ​ជាប់​នឹង​ក្រុង​មេឌី‌បា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​បាន​បាញ់​តាម​គេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​ក៏​បាន​រំលាង​ស្រុក​រហូត​ដល់​ណូផា គឺ​ទៅ​ដល់​មេឌីបា​ផង»

សូមមើលជំពូក

អាល់គីតាប

ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ យើង​បាន​កំទេច​ស្រុក​របស់​ពួក​គេ ចាប់​ពី​ក្រុង​ហែសបូន រហូត​ដល់​ក្រុង​ឌីបូន យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ រហូត​ដល់​ក្រុង​ណូផា ដែល​នៅ​ជាប់​នឹង​ក្រុង​មេឌីបា។

សូមមើលជំពូក



ជន‌គណនា 21:30
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពួក​ពល​ធ្នូ​ធ្វើ​ទុក្ខ​ដល់​វា​យ៉ាង​សាហាវ គេ​បាន​បាញ់​ព្រួញ​ដាក់​វា ហើយ​រុក​គួន​វា​ជា​ខ្លាំង


ពេល​នោះ ពួក​ពល​ធ្នូ​បាញ់​ពី​លើ​កំផែង​មក​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​មាន​ពួក​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ‌ករុណា​បាន​ស្លាប់ ឯ​អ៊ូរី សាសន៍​ហេត ជា​អ្នក​បម្រើ​របស់​ទ្រង់ ក៏​ស្លាប់​ដែរ»។


គេ​ជួល​បាន​រទេះ​បី​ម៉ឺន​ពីរ​ពាន់ ព្រម​ទាំង​ស្តេច​ស្រុក​ម្អាកា និង​បណ្ដា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផង ពួក​ទាំង​នោះ​ក៏​មក​បោះ​ទ័ព​នៅ​មុខ​ក្រុង​មេឌី‌បា ឯ​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន​មក​ច្បាំង។


ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​កម្ចាត់‌កម្ចាយ​គេ ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ​ទៅ​បំបាក់​ពួក‌គេ។


គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ និង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ។


ឯ​ទឹក​នៃ​ក្រុង​ឌីម៉ូន បាន​ពេញ​ទៅ​ដោយ​ឈាម ពី​ព្រោះ​យើង​នឹង​នាំ​សេចក្ដី​វេទនា មក​លើក្រុង​ឌីម៉ូន​ទៀត គឺ​ជា​សត្វ​សិង្ហ​ឲ្យ​ស្ទុះ​លើ​ពួក​ម៉ូអាប់​ដែល​រត់​រួច​បាន ហើយ​លើ​ពួក​ដែល​សល់​នៅ​ក្នុង​ស្រុក​ដែរ។


ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​អ្នក​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​អ្នក​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​អ្នក។


លើ​ឌីបូន នេបូរ បេត-ឌីប្លាថែម


ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​តាំង​ទី​លំ​នៅ នៅ​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី។


«ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និង​បេអុន


កូន​ចៅ​កាដ​ក៏​សង់​ទី​ក្រុង​ឌីបូន អាថារ៉ូត អារ៉ូអ៊ើរ


ក្រុង​ហែស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​តំបន់​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន


ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំងខ្ពង់​រាប​មេឌីបា​ទាំង​អស់ រហូត​ដល់​ក្រុង​ឌីបូន