អេសាយ 15:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឯទឹកនៃក្រុងឌីម៉ូន បានពេញទៅដោយឈាម ពីព្រោះយើងនឹងនាំសេចក្ដីវេទនា មកលើក្រុងឌីម៉ូនទៀត គឺជាសត្វសិង្ហឲ្យស្ទុះលើពួកម៉ូអាប់ដែលរត់រួចបាន ហើយលើពួកដែលសល់នៅក្នុងស្រុកដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 រីឯទឹកនៃឌីម៉ូនពេញដោយឈាម ប៉ុន្តែយើងនឹងនាំមកលើឌីម៉ូនថែមទៀត គឺនាំតោមកលើពួកអ្នកដែលរួចជីវិតនៃម៉ូអាប់ និងមកលើអ្នកដែលនៅសល់ក្នុងទឹកដីនោះ៕ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ទឹកអូរដែលហូរកាត់ភូមិឌីម៉ូន មានសុទ្ធតែឈាម ហើយយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ភូមិឌីម៉ូននេះថែមទៀត គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់ ដែលនៅសល់លើទឹកដីរបស់គេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ឯទឹកនៃក្រុងឌីម៉ូនបានពេញទៅដោយឈាម ពីព្រោះអញនឹងនាំសេចក្ដីវេទនាមកលើក្រុងឌីម៉ូនទៀត គឺជាសត្វសិង្ហ ឲ្យស្ទុះលើពួកម៉ូអាប់ដែលរត់រួចបាន ហើយលើពួកដែលសល់នៅក្នុងស្រុកដែរ។ សូមមើលជំពូកអាល់គីតាប9 ទឹកអូរដែលហូរកាត់ភូមិឌីម៉ូន មានសុទ្ធតែឈាម ហើយយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ភូមិឌីម៉ូននេះថែមទៀត គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់ ដែលនៅសល់លើទឹកដីរបស់គេ។ សូមមើលជំពូក |