Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 11:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​នោះ ពួក​ពល​ធ្នូ​បាញ់​ពី​លើ​កំផែង​មក​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​មាន​ពួក​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ‌ករុណា​បាន​ស្លាប់ ឯ​អ៊ូរី សាសន៍​ហេត ជា​អ្នក​បម្រើ​របស់​ទ្រង់ ក៏​ស្លាប់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប៉ុន្តែ ពេល​នោះ ពួក​ខ្មាំង​បាន​បាញ់​ព្រួញ​ពី​លើ​កំពែង​តម្រង់​មក​រក​យើង​ខ្ញុំ ធ្វើ​ឲ្យ​ពល​ទាហាន​ខ្លះ​ស្លាប់ រីឯ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត និង​ជាអ្នក​បម្រើ​របស់​ព្រះ‌ករុណា ក៏​ស្លាប់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នោះ​ពួក​ពល​ធ្នូ គេ​បាញ់​ពី​កំផែង​មក​លើ​ពួក​បាវ​បំរើ​នៃ​ទ្រង់ ហើយ​មាន​ពួក​អ្នក​បំរើ​ខ្លះ​របស់​ព្រះ‌ករុណា​បាន​ស្លាប់ ឯ​អ៊ូរី សាសន៍​ហេត ជា​អ្នក​បំរើ​ទ្រង់ ក៏​ស្លាប់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ប៉ុន្តែ ពេល​នោះ ពួក​ខ្មាំង​បាន​បាញ់​ព្រួញ​ពី​លើ​កំពែង​តម្រង់​មក​រក​យើង​ខ្ញុំ ធ្វើ​ឲ្យ​ពល​ទាហាន​ខ្លះ​ស្លាប់ រីឯ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត និង​ជា​អ្នក​បម្រើ​របស់​ស្តេច​ក៏​ស្លាប់​ដែរ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 11:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទូល​ថា៖ «ពួក​ពល​មាន​កម្លាំង​ជាង​ពួក​ទូល‌បង្គំ គេ​ចេញ​មក​ដល់​ទូល‌បង្គំ​ទាំង‌ឡាយ​នៅ​ឯ​វាល ហើយ​ពួក​ទូល‌បង្គំ​ក៏​ដេញ​គេ​ទៅ​វិញ រហូត​ដល់​ទ្វារ​ក្រុង។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​នាំ​ដំណឹង​មក​ថា៖ «អ្នក​ត្រូវ​ទៅ​ប្រាប់​យ៉ូអាប់​វិញ ដូច្នេះ​ថា "កុំ​តូច​ចិត្ត​ពី​ការ​នោះ​ឡើយ ព្រោះ​ដាវ​តែង​ប្រហារ​ទាំង​សង​ខាង ចូរ​ខំ​ប្រឹង​ច្បាំង​នឹង​ក្រុង​នោះ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចាប់​យក​ឲ្យ​បាន" ចូរ​ឯង​និយាយ​លើកទឹក​ចិត្ត​លោក​ផង»។


យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួកគេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​បាន​បំផ្លាញ​រហូត​ដល់​ណូផា គឺ​រាល‌ដាល​រហូត​ដល់​មេឌីបា»។


ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ាលេក ជា​សាសន៍​ហេត និង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា៖ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​កន្លែង​ស្តេច​សូល​ក្នុង​ទី​បោះ​ទ័ព​ជា‌មួយ​ខ្ញុំ?» អ័ប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ចុះ​ទៅ​ជា‌មួយ​លោក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម