Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 21:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 យើង​បាន​បាញ់​តាម​គេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​ក៏​បាន​រំលាង​ស្រុក​រហូត​ដល់​ណូផា គឺ​ទៅ​ដល់​មេឌីបា​ផង»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួកគេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​បាន​បំផ្លាញ​រហូត​ដល់​ណូផា គឺ​រាល‌ដាល​រហូត​ដល់​មេឌីបា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ យើង​បាន​កម្ទេច​ស្រុក​របស់​ពួក​គេ ចាប់​ពី​ក្រុង​ហែស‌បូន រហូត​ដល់​ក្រុង​ឌីបូន យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ រហូត​ដល់​ក្រុង​ណូផា ដែល​នៅ​ជាប់​នឹង​ក្រុង​មេឌី‌បា។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ យើង​បាន​កំទេច​ស្រុក​របស់​ពួក​គេ ចាប់​ពី​ក្រុង​ហែសបូន រហូត​ដល់​ក្រុង​ឌីបូន យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ រហូត​ដល់​ក្រុង​ណូផា ដែល​នៅ​ជាប់​នឹង​ក្រុង​មេឌីបា។

សូមមើលជំពូក ចម្លង




ជន‌គណនា 21:30
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ពល​ធ្នូ​បាន​ធ្វើ​ទុក្ខ​វា​ជា​ខ្លាំង ទាំង​បាញ់​ទាំង​ស្អប់​វា​ផង


នោះ​ពួក​ពល​ធ្នូ គេ​បាញ់​ពី​កំផែង​មក​លើ​ពួក​បាវ​បំរើ​នៃ​ទ្រង់ ហើយ​មាន​ពួក​អ្នក​បំរើ​ខ្លះ​របស់​ព្រះ‌ករុណា​បាន​ស្លាប់ ឯ​អ៊ូរី សាសន៍​ហេត ជា​អ្នក​បំរើ​ទ្រង់ ក៏​ស្លាប់​ដែរ


យ៉ាង​នោះ គេ​ជួល​បាន​រទេះ​៣​ម៉ឺន​២​ពាន់ ព្រម​ទាំង​ស្តេច​ស្រុក​ម្អាកា នឹង​បណ្តា​រាស្ត្រ​របស់​ទ្រង់​ផង ពួក​ទាំង​នោះ​ក៏​មក​បោះ​ទ័ព នៅ​មុខ​ក្រុង​មេឌីបា ឯ​ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​ពី​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន មូល​មក​ច្បាំង


ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ នឹង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ


គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​គេ​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ ហើយ​នឹង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក‌ចង្កា​ទាំង​អស់​គ្នា​ដែរ


ឯ​ទឹក​នៃ​ក្រុង​ឌីម៉ូន​បាន​ពេញ​ទៅ​ដោយ​ឈាម ពី​ព្រោះ​អញ​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ក្រុង​ឌីម៉ូន​ទៀត គឺ​ជា​សត្វ​សិង្ហ ឲ្យ​ស្ទុះ​លើ​ពួក​ម៉ូអាប់​ដែល​រត់​រួច​បាន ហើយ​លើ​ពួក​ដែល​សល់​នៅ​ក្នុង​ស្រុក​ដែរ។


ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​ឯង​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​ឯង​បង់


លើ​ឌីបូន នេបូរ បេត-ឌីប្លា‌ថែម


ដូច្នេះ​ពួក​អ៊ីស្រាអែល​បាន​នៅ​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី​នោះ


ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយ​បេអុន


នោះ​ពួក​កូន​ចៅ​កាឌ់​ក៏​សង់​ទី​ក្រុង​ឌីបូន អាថារ៉ូត អារ៉ូអ៊ើរ


គឺ​ក្រុង​ហែសបូន នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន


ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន នឹង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ គឺ​ស្រុក​វាល​មេឌីបា​ទាំង​អស់​រហូត​ដល់​ក្រុង​ឌីបូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម