ព្រះហៅទីគោកនោះថា "ដី" ហើយទឹកដែលប្រមូលគ្នានោះថា "សមុទ្រ" ព្រះក៏ទតឃើញថាល្អ។
ជនគណនា 20:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលក្រុមជំនុំទាំងមូលឃើញថា អើរ៉ុនបានស្លាប់ នោះពួកវង្សអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាកាន់ទុក្ខនឹងលោករយៈពេលសាមសិបថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សហគមន៍ទាំងមូលបានឃើញលោកអើរ៉ុនផុតដង្ហើម ហើយកូនចៅអ៊ីស្រាអែលទាំងអស់នាំគ្នាកាន់ទុក្ខលោកអើរ៉ុន អស់រយៈពេលសាមសិបថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកជំនុំទាំងប៉ុន្មានបានឃើញថា អើរ៉ុនស្លាប់ហើយ នោះពូជពង្សអ៊ីស្រាអែលទាំងអស់គ្នាក៏កាន់ទុក្ខនឹងលោកអស់៣០ថ្ងៃ។ អាល់គីតាប សហគមន៍ទាំងមូលបានឃើញហារូនផុតដង្ហើម ហើយកូនចៅអ៊ីស្រអែលទាំងអស់នាំគ្នាកាន់ទុក្ខហារូន អស់រយៈពេលសាមសិបថ្ងៃ។ |
ព្រះហៅទីគោកនោះថា "ដី" ហើយទឹកដែលប្រមូលគ្នានោះថា "សមុទ្រ" ព្រះក៏ទតឃើញថាល្អ។
ព្រះហៅពន្លឺថា "ថ្ងៃ" ហើយហៅភាពងងឹតថា "យប់" នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ។
លោកស្រីសារ៉ាស្លាប់នៅក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន លោកអ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពលោកស្រីសារ៉ា។
កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
គេត្រូវចំណាយពេលអស់សែសិបថ្ងៃសម្រាប់កិច្ចការនេះ ដ្បិតនោះជារយៈពេលដែលតម្រូវដើម្បីធ្វើពិធីអប់សព ហើយសាសន៍អេស៊ីព្ទនាំគ្នាកាន់ទុក្ខលោកអស់រយៈពេលចិតសិបថ្ងៃ។
បុរសៗដែលគោរពកោតខ្លាចព្រះ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំសោកនឹងលោកជាខ្លាំង។
ប្រជាជនអ៊ីស្រាអែលបានយំសោកនឹងលោកម៉ូសេអស់សាមសិបថ្ងៃ នៅត្រង់វាលទំនាបស្រុកម៉ូអាប់។ បន្ទាប់មក វេលាកាន់ទុក្ខលោកម៉ូសេក៏ផុតទៅ។
លោកសាំយូអែលបានស្លាប់ទៅ នោះពួកជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាយំសោកនឹងលោក ហើយបញ្ចុះសពលោកក្នុងម៉ុងរបស់លោកនៅត្រង់រ៉ាម៉ា។ បន្ទាប់មក ដាវីឌក៏ចេញទៅឯទីរហោស្ថានប៉ារ៉ានវិញ។