Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 20:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 កាល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា អើរ៉ុន​ស្លាប់​ហើយ នោះ​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​កាន់​ទុក្ខ​នឹង​លោក​អស់​៣០​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 កាល​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ​ថា អើរ៉ុន​បាន​ស្លាប់ នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​កាន់​ទុក្ខ​នឹង​លោក​រយៈ​ពេល​សាម‌សិប​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 សហគមន៍​ទាំង​មូល​បាន​ឃើញ​លោក​អើរ៉ុន​ផុត​ដង្ហើម ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​កាន់​ទុក្ខ​លោក​អើរ៉ុន អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 សហគមន៍​ទាំង​មូល​បាន​ឃើញ​ហារូន​ផុត​ដង្ហើម ហើយ​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​កាន់​ទុក្ខ​ហារូន អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ។

សូមមើលជំពូក ចម្លង




ជន‌គណនា 20:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ហៅ​ទី​គោក​នោះ​ថា​ជា​ដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា​ជា​សមុទ្រ នោះ​ទ្រង់​ក៏​ឃើញ​ថា​ល្អ


ទ្រង់​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ហៅ​ងងឹត​ថា​ជា​យប់ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​១។


រួច​នាង​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា​ទៅ គឺ​ជា​ហេប្រុន​នៅ​ក្នុង​ស្រុក​កាណាន អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​សារ៉ា


គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ


គេ​រៀបចំ​ឲ្យ​គាត់​ពេញ​៤០​ថ្ងៃ ដ្បិត​គឺ​គំរប​ថ្ងៃ​ទាំង​នោះ ដែល​ធ្លាប់​ដាក់​បារទ‌ខ្មោច​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​គេ​នាំ​គ្នា​កាន់​ទុក្ខ​អស់​៧០​ថ្ងៃ


រីឯ​ខ្មោច​ស្ទេផាន នោះ​មាន​ពួក​មនុស្ស​ខ្លះ​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​នាំ​យក​ទៅ​កប់ ព្រម​ទាំង​យំ​សោក​នឹង​គាត់​ជា​ខ្លាំង​ផង។


ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​យំ​សោក​នឹង​ម៉ូសេ​អស់​៣០​ថ្ងៃ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ រួច​វេលា​កាន់​ទុក្ខ​នឹង​ម៉ូសេ​ក៏​កន្លង​ផុត​ទៅ។


រីឯ​សាំយូ‌អែល​លោក​ក៏​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់ គេ​មូល​គ្នា យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា ឯ​ដាវីឌ​លោក​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម