នៅគ្រានោះ ហាសែលជាស្ដេចស្រុកស៊ីរី ក៏ឡើងទៅច្បាំងនឹងក្រុងកាថ ហើយចាប់យកបាន រួចហាសែលតម្រង់ព្រះភក្ត្រឆ្ពោះទៅក្រុងយេរូសាឡិមទៀត។
ជនគណនា 18:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងតង្វាយបរិសុទ្ធបំផុតដែលមិនត្រូវដុត នោះនឹងបានជារបស់អ្នក គឺគ្រប់ទាំងតង្វាយរបស់គេ ដែលគេថ្វាយដល់យើងទុកជារបស់បរិសុទ្ធបំផុត ទោះជាតង្វាយម្សៅ តង្វាយលោះបាប ឬតង្វាយលើកលែងទោសក្តី នោះនឹងបានជារបស់អ្នក និងកូនចៅរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងបណ្ដាគ្រឿងសក្ការៈបំផុតដែលគេមិនដុត គឺអ្វីៗទាំងប៉ុន្មានដែលប្រជាជនយកមកថ្វាយយើង មានតង្វាយផ្សេងៗ តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាសុំលើកលែងទោស អ្នកអាចយកទុកជាចំណែករបស់អ្នក និងកូនចៅរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងដង្វាយបរិសុទ្ធបំផុតទាំងប៉ុន្មាន ដែលមិនត្រូវដុតនោះ របស់ទាំងនេះត្រូវបានជារបស់ផងឯង គឺគ្រប់ទាំងដង្វាយរបស់គេ ទោះបើជាដង្វាយម្សៅ ឬដង្វាយលោះបាប ឬដង្វាយថ្វាយដោយព្រោះការរំលងក្តី ដែលគេនឹងថ្វាយដល់អញ នោះជាបរិសុទ្ធបំផុតសំរាប់ឯង ហើយនឹងកូនចៅឯង អាល់គីតាប ក្នុងបណ្តាគ្រឿងសក្ការៈបំផុតដែលគេមិនដុត គឺអ្វីៗទាំងប៉ុន្មានដែលប្រជាជនយកមកជូនយើង មានជំនូនផ្សេងៗ ជំនូនម្សៅ គូរបានរំដោះបាប គូរបានសុំលើកលែងទោស អ្នកអាចយកទុកជាចំណែករបស់អ្នក និងកូនចៅរបស់អ្នក។ |
នៅគ្រានោះ ហាសែលជាស្ដេចស្រុកស៊ីរី ក៏ឡើងទៅច្បាំងនឹងក្រុងកាថ ហើយចាប់យកបាន រួចហាសែលតម្រង់ព្រះភក្ត្រឆ្ពោះទៅក្រុងយេរូសាឡិមទៀត។
ព្រមទាំងនាំកូនច្បងរបស់យើង កូនដំបូងនៃសត្វរបស់យើង ដូចមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ និងកូនដំបូងក្នុងហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះដំណាក់របស់ព្រះនៃយើង គឺនាំមកជូនពួកសង្ឃដែលធ្វើការងារក្នុងព្រះដំណាក់របស់ព្រះនៃយើង
រួចលោកនិយាយមកខ្ញុំថា បន្ទប់ទាំងប៉ុន្មាននៅខាងជើង ហើយខាងត្បូង ដែលនៅមុខទីលាន នោះជាបន្ទប់បរិសុទ្ធ ជាកន្លែងនៃពួកសង្ឃដែលចូលទៅជិតព្រះយេហូវ៉ា គេបរិភោគរបស់បរិសុទ្ធបំផុត គឺនៅទីនោះដែលគេត្រូវដាក់របស់បរិសុទ្ធបំផុត ជាតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលង ដ្បិតទីនោះជាទីបរិសុទ្ធ។
គេនឹងស៊ីតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះបានជារបស់គេទាំងអស់។
«ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគតង្វាយលោះបាបនៅក្នុងទីបរិសុទ្ធ? ដ្បិតតង្វាយនេះជាអាហារបរិសុទ្ធបំផុត ហើយព្រះបានប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានដកអំពើបាបចេញពីក្រុមជំនុំ ប្រយោជន៍ឲ្យបានលោះបាបគេនៅចំពោះព្រះយេហូវ៉ា។
ត្រូវសម្លាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសម្លាប់តង្វាយលោះបាប និងតង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតតង្វាយដែលថ្វាយដោយព្រោះការរំលងជារបស់សង្ឃ ដូចជាតង្វាយលោះបាបដែរ តង្វាយនេះជារបស់បរិសុទ្ធបំផុត។
ឯតង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សម្រាប់លោកអើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
ប៉ុន្តែ បើសង្ឃណាបានយកប្រាក់ទៅទិញអ្នកបម្រើមក អ្នកបម្រើនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន។
រួចកាលណាថ្ងៃលិចហើយ នោះទើបបានស្អាត ហើយបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់អ្នកនោះ។
បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាជាព្រះនៃខ្លួនបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
បើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណាដែលព្រះយេហូវ៉ាបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
«បើអ្នកណាបានធ្វើបាប ដោយឮអ្នកដែលបានស្បថបំពាន ដែលអ្នកជាសាក្សីមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញ ឬបានឮ អ្នកនោះត្រូវទទួលទោស ។
ហើយត្រូវនាំយកតង្វាយ ដែលសម្រាប់ការរំលងរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា ដោយព្រោះបាបដែលបានប្រព្រឹត្ត គឺជាសត្វញីមួយពីហ្វូងចៀម ឬពពែ សម្រាប់ជាតង្វាយលោះបាប រួចសង្ឃត្រូវថ្វាយឲ្យធួននឹងបាបរបស់អ្នកនោះ។
មិនត្រូវចម្អិនម្សៅនោះ ដោយលាយនឹងដំបែឡើយ យើងបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីតង្វាយដែលដុតថ្វាយយើង នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាតង្វាយសម្រាប់លោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។
ប៉ុន្តែ តង្វាយលោះបាបដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតក្នុងភ្លើង ។
អស់ទាំងប្រុសៗក្នុងពួកសង្ឃ ត្រូវបរិភោគតង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ នេះហើយជារបស់បរិសុទ្ធបំផុត។
ឯតង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាតង្វាយលោះបាបដែរ មានរបៀបតែមួយសម្រាប់តង្វាយទាំងពីរយ៉ាង សង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានតង្វាយនោះ។
អ្នកត្រូវបរិភោគរបស់ទាំងនោះនៅកន្លែងបរិសុទ្ធបំផុត គឺប្រុសៗទាំងអស់អាចបរិភោគបាន ដ្បិតនេះជារបស់បរិសុទ្ធសម្រាប់អ្នក។
«ពួកលេវីដែលជាសង្ឃ គឺកុលសម្ព័ន្ធលេវីទាំងមូល មិនត្រូវមានចំណែក ឬមត៌កជាមួយពួកអ៊ីស្រាអែលឡើយ។ ពួកគេអាចបរិភោគអាហារពីយញ្ញបូជា ដែលជាចំណែករបស់ព្រះយេហូវ៉ា។