យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
ជនគណនា 13:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មនុស្សដែលនៅក្នុងស្រុកនោះសុទ្ធតែខ្លាំងពូកែ ទីក្រុងរបស់គេមានកំផែងរឹងមាំ ហើយធំៗ ម្យ៉ាងទៀត យើងខ្ញុំបានឃើញកូនចៅរបស់អ័ណាក់នៅទីនោះទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុកសុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀតផង។ យើងខ្ញុំបានឃើញកូនចៅលោកអណាក់ ដែលមានមាឌដ៏សម្បើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ មនុស្សនៅស្រុកនោះ គេខ្លាំងពូកែណាស់ ទីក្រុងរបស់គេមានកំផែង ហើយក៏ធំណាស់ផង ១ទៀតយើងខ្ញុំបានឃើញកូនចៅអ័ណាក់ នៅស្រុកនោះដែរ អាល់គីតាប ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុក សុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀតផង។ យើងខ្ញុំបានឃើញកូនចៅលោកអណាក់ ដែលមានមាឌដ៏សំបើម។ |
យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
នៅស្រុកនោះ យើងបានឃើញពួកមនុស្សមាឌធំសម្បើម (គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម) ហើយយើងមើលមកខ្លួនយើងដូចជាកណ្តូប ហើយគេក៏ចាត់ទុកយើងដូចជាកណ្ដូបដែរ»។
តើយើងនឹងឡើងទៅឯណា? បងប្អូនរបស់យើងបានរំលាយចិត្តយើង ដោយពាក្យថា ប្រជាជននោះខ្លាំងពូកែ ហើយមាឌខ្ពស់ជាងយើង ឯទីក្រុងរបស់គេក៏ធំ ហើយមានកំផែងការពារខ្ពស់ដល់មេឃ! មួយទៀត យើងបានឃើញកូនចៅអ័ណាក់នៅស្រុកនោះទៀតផង!"។
គេជាសាសន៍ខ្លាំងពូកែ ហើយមានគ្នាច្រើន ដូចសាសន៍អ័ណាក់ដែរ តែព្រះយេហូវ៉ាបានបំផ្លាញគេពីមុខសាសន៍អាំម៉ូនទៅ ដើម្បីឲ្យគេអាចចាប់យកស្រុកនោះ ហើយតាំងទីលំនៅ នៅកន្លែងរបស់គេ
ទីក្រុងទាំងអស់នោះសុទ្ធតែមានកំផែងការពារយ៉ាងខ្ពស់ មានទ្វារ និងរនុក ក្រៅពីនោះ ភូមិជាច្រើនគ្មានកំផែងទេ។
ពួកសាសន៍អ័ណាក់គ្មានណាមួយនៅសល់ក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ និងក្រុងអាសដូឌប៉ុណ្ណោះ។
ដូច្នេះ សូមប្រគល់ស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅថ្ងៃនោះហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ទាំងមានទាំងទីក្រុងធំៗដែលមានកំផែងរឹងមាំ។ ប្រសិនបើព្រះយេហូវ៉ាគង់ជាមួយខ្ញុំ នោះខ្ញុំនឹងបណ្តេញពួកគេចេញ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលមិនខាន»។
លោកកាលែបបានបណ្តេញកូនរបស់អ័ណាក់ទាំងបីចេញ គឺសេសាយអ័ហ៊ីម៉ាន និងតាលម៉ាយ ដែលជាពូជពង្សរបស់អ័ណាក់។
គេក៏ឲ្យក្រុងហេប្រុនដល់លោកកាលែប ដូចលោកម៉ូសេបានបង្គាប់មក ហើយលោកក៏បណ្តេញពួកកូនអ័ណាក់ទាំងបីនាក់ចេញ ពីក្រុងនោះ។