ជនគណនា 11:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ កាលសាច់នោះកំពុងនៅជាប់នឹងធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងប្រជាជន ហើយព្រះអង្គវាយប្រជាជននោះដោយគ្រោះកាចមួយយ៉ាងធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់ទំពាស្រួលបួលផងនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជាជន ព្រះអង្គប្រហារពួកគេ ដោយភយន្តរាយមួយដ៏ខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលសាច់នោះកំពុងដំកល់នៅនាធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលក្តៅឡើងទាស់នឹងគេ ហើយទ្រង់វាយបណ្តាជនទាំងឡាយ ដោយសេចក្ដីវេទនាយ៉ាងធំ អាល់គីតាប ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់បានទំពាស្រួលបួលផងនោះ អុលឡោះតាអាឡាខឹងនឹងប្រជាជន ទ្រង់ប្រហារពួកគេ ដោយភយន្តរាយមួយដ៏ខ្លាំង។ |
ព្រះនឹងបោះសេចក្ដីក្រោធយ៉ាងសហ័ស មកចម្អែតពោះគេ ហើយទម្លាក់សេចក្ដីក្រោធនោះមកលើគេ ទុកជាអាហារ។
ព្រះអង្គបានធ្វើឲ្យខ្យល់ពីទិសខាងកើត បក់នៅលើមេឃ ហើយបាននាំខ្យល់ពីទិសខាងត្បូង ដោយព្រះចេស្តារបស់ព្រះអង្គ។
ហើយគេក៏បរិភោគឆ្អែតស្កប់ស្កល់ ដ្បិតព្រះអង្គបានប្រទានឲ្យ តាមបំណងដែលគេចង់បាន។
មនុស្សដែលបានស្លាប់ដោយគ្រោះកាចនោះ មានចំនួនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ ថែមពីលើអស់អ្នកដែលបានស្លាប់ពីដំណើររបស់កូរេ។
ព្រះយេហូវ៉ានឹងវាយអ្នក ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទ និងឫសដូងបាត កមរមាស់ ដែលមើលមិនជា។