អ្នកនឹងបរិភោគឆ្អែតស្កប់ស្កល់ ហើយថ្វាយព្រះពរព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយព្រោះស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នក។
ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ហើយ ចូរអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបានប្រទានស្រុកនេះឲ្យអ្នក។
ឯងនឹងបរិភោគទាល់តែឆ្អែត ហើយនឹងសរសើរដំកើងដល់ព្រះយេហូវ៉ាជាព្រះនៃឯង ដោយព្រោះស្រុកដ៏ល្អដែលទ្រង់បានប្រទានមក។
ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ហើយ ចូរអរគុណអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបានប្រទានស្រុកនេះឲ្យអ្នក។
តើទូលបង្គំជាអ្វី? ហើយប្រជារាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចថ្វាយតង្វាយយ៉ាងនេះដោយស្ម័គ្រពីចិត្តបាន? ដ្បិតគ្រប់របស់ទាំងអស់មកពីព្រះអង្គ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តរបស់ព្រះអង្គ ថ្វាយដល់ទ្រង់វិញ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ
ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ និងផលដំបូងពីសេចក្ដីចម្រើនរបស់ឯង ទាំងអម្បាលម៉ានចុះ
ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសម្លាញ់របស់ខ្ញុំ គឺជាបទចម្រៀង ច្រៀងពីស្ងួនសម្លាញ់ខ្ញុំ អំពីចម្ការទំពាំងបាយជូររបស់ទ្រង់ថា ស្ងួនសម្លាញ់ខ្ញុំមានចម្ការទំពាំងបាយជូរ នៅលើភ្នំ ដែលមានជីជាតិ។
អ្នករាល់គ្នានឹងបរិភោគជាបរិបូរ ហើយឆ្អែតស្កប់ស្កល់ រួចសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលព្រះអង្គបានប្រព្រឹត្តនឹងអ្នកយ៉ាងអស្ចារ្យ។ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។
ប៉ុន្តែ មានទូកខ្លះទៀត មកពីស្រុកទីបេរាស ចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួច។
អ្នកណាដែលប្រកាន់ថ្ងៃណា នោះគេប្រកាន់ដូច្នោះដោយគោរពព្រះអម្ចាស់ ហើយអ្នកដែលបរិភោគ នោះគេបរិភោគដោយគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគេមិនបរិភោគដោយគោរពព្រះអម្ចាស់ ក៏អរព្រះគុណដល់ព្រះដូចគ្នា។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
ដ្បិតកាលណាយើងបាននាំគេចូលទៅក្នុងស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលយើងបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់គេ ហើយគេបានបរិភោគឆ្អែត បានធំធាត់ នោះគេនឹងងាកបែរទៅរកព្រះដទៃ ទាំងគោរពប្រតិបត្តិដល់ព្រះទាំងនោះ រួចមើលងាយយើង ហើយផ្តាច់សេចក្ដីសញ្ញារបស់យើង។
ជាស្រុកដែលអ្នកនឹងបរិភោគនំប៉័ង ដោយមិនរិតត្បិត អ្នកនឹងមិនខ្វះខាតអ្វីឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំ នោះនឹងជីករកបានទង់ដែង។
ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។