ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ៊ីសាកវិញ ជាកូនដែលសារ៉ានឹងបង្កើតឲ្យអ្នកនៅឆ្នាំក្រោយក្នុងរដូវនេះ»។
ចោទិយកថា 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនបានតាំងសញ្ញានេះនឹងដូនតារបស់យើងទេ គឺបានតាំងសញ្ញានឹងយើងវិញ គឺនឹងយើងទាំងអស់គ្នានៅទីនេះ ដែលមានជីវិតរស់នៅថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ព្រះអង្គក៏បានចងជាមួយយើងទាំងអស់គ្នា នៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនបានតាំងសេចក្ដីសញ្ញានេះនឹងពួកឰយុកោយើងទេ គឺបានតាំងនឹងខ្លួនយើងវិញ គឺនឹងយើងរាល់គ្នានេះហើយ ដែលសុទ្ធតែមានជីវិតរស់នៅសព្វថ្ងៃនេះ អាល់គីតាប អុលឡោះតាអាឡាពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ទ្រង់ក៏បានចងជាមួយយើងទាំងអស់គ្នា ដែលនៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។ |
ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ៊ីសាកវិញ ជាកូនដែលសារ៉ានឹងបង្កើតឲ្យអ្នកនៅឆ្នាំក្រោយក្នុងរដូវនេះ»។
យើងនឹងតាំងសញ្ញាជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នកគ្រប់តំណរបស់គេតទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច ដើម្បីឲ្យយើងធ្វើជាព្រះដល់អ្នក និងដល់ពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ។
មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលគេបានផ្តាច់ចេញ ទោះបើយើងជាប្ដីរបស់គេក៏ដោយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានតាំងសេចក្ដីសញ្ញានឹងបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងបាននាំគេចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីសណ្ឋានជាបាវបម្រើ ដោយពាក្យថា
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានហោរា និងមនុស្សសុចរិតជាច្រើនចង់ឃើញការដែលអ្នករាល់គ្នាឃើញនេះ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ»។
នេះជាពាក្យនៃសេចក្ដីសញ្ញា ដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកម៉ូសេតាំងជាមួយប្រជាជនអ៊ីស្រាអែលនៅស្រុកម៉ូអាប់ ក្រៅពីសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងជាមួយពួកគេ នៅភ្នំហោរែប។
ដូច្នេះ ចូរកាន់ ហើយប្រព្រឹត្តតាមអស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ក្នុងគ្រប់ទាំងការដែលអ្នកធ្វើ។