Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 5:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​កាន់​អ្នក​រាល់​គ្នា មុខ​ទល់​មុខ ពី​កណ្ដាល​ភ្លើង​នៅ​លើ​ភ្នំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រទល់​មុខ​នឹង​ឯង ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 5:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍! យើង​មក​ឯ​អ្នក​នៅ​ក្នុង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​បាន​ឮ​ក្នុង​ពេល​ដែល​យើង​និយាយ​ជាមួយ​អ្នក ហើយ​ឲ្យ​គេ​បាន​ទុក​ចិត្ត​នឹង​អ្នក​ជា​រៀង​រហូត»។ កាល​លោក​ម៉ូសេបាន​ទូល​រៀប​រាប់​តាម​ពាក្យ​របស់​ប្រជា‌ជន​ថ្វាយ​ព្រះ‌យេហូវ៉ា​រួច​ហើយ


ពេល​នោះ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នូវ​ពាក្យ​ទាំង​នេះ​ថា៖


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ម៉ូសេ​ទល់​មុខគ្នា ដូច​មនុស្ស​និយាយ​ជា‌មួយ​មិត្ត​សម្លាញ់។ បន្ទាប់​មក លោក​វិល​ត្រឡប់​មក​ឯ​ជំរំ​វិញ តែ​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំលោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​ទេ។


យើង​និយាយ​ជា‌មួយ​គាត់​ដោយ​ផ្ទាល់​មាត់ យ៉ាង​ច្បាស់ មិន​មែន​ដោយ​ប្រស្នា​ទេ ហើយ​គាត់​សម្លឹង​មើល​រូប​អង្គ​នៃ​ព្រះ‌យេហូវ៉ា​ទៀត​ផង។ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​និយាយ​ទាស់​នឹង​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ?»។


ហើយ​គេ​នឹង​ប្រាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ គេ​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​ប្រជាជន​នេះ ក៏​ឮ​ថា ប្រជាជន​នេះ​ឃើញ​ព្រះ‌យេហូវ៉ា​ផ្ទាល់​នឹង​ភ្នែក ហើយ​ថា ពពក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​គេ ហើយ​ព្រះ‌អង្គ​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​ពេល​យប់។


មិន​ដែល​មាន​ហោរា​ណា​ម្នាក់កើត​ឡើងក្នុង​ស្រុក​អ៊ីស្រា‌អែល​ដូច​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​ស្គាល់ មុខ​ទល់​មុខ​ឡើយ


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ពី​កណ្ដាល​ភ្លើង​នោះ អ្នក​រាល់​គ្នា​បាន​ឮ​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល តែ​មិន​ឃើញ​ព្រះ‌អង្គ​មាន​រូប​រាង​ដូច​ម្ដេច​ទេ គឺ​ឮ​តែ​សំឡេង​ប៉ុណ្ណោះ។


ដូច្នេះ ចូរ​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​រូប​អង្គ​បែប​យ៉ាង​ណា នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា ពី​ក្នុង​ភ្លើង​នៅ​ភ្នំ​ហោរែប​នោះ​ឡើយ


តើ​ដែល​មាន​សាសន៍​ណា​ឮ​ព្រះសូរ‌សៀង​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្ដាល​ភ្លើង​មក ដូច​ជា​អ្នក​បាន​ឮ ហើយ​នៅ​រស់​ឬ​ទេ?


ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ឮ​ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ពី​លើ​មេឃ ដើម្បី​អប់រំ​អ្នក។ នៅ​លើ​ផែន‌ដី ព្រះ‌អង្គ​ឲ្យ​អ្នក​បាន​ឃើញ​ភ្លើង​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​អ្នក​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចេញ​ពី​កណ្ដាល​ភ្លើង​នោះ​មក។


«សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​ក្នុង​ភ្លើង ពី​ពពក និង​ពី​ទី​ងងឹត​សូន្យ‌សុង មក​កាន់​ក្រុម​ជំនុំ​ទាំងមូលរបស់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ ដោយ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​អ្វី​ទៀត​ឡើយ។ ព្រះ‌អង្គ​បានចារ​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ហើយ​ប្រគល់​មក​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម