ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 5:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ពោល​ថា "មើល៍ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ និង​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ ហើយ​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ​ពី​ក្នុង​ភ្លើង​មក។ នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ជា‌មួយ​មនុស្ស ហើយ​មនុស្ស​នៅ​មាន​ជីវិត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​ពោល​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុងរឿង និង​ភាព​ឧត្តុង្គ‌ឧត្ដម​របស់​ព្រះអង្គ យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ពាក្យ​ថា មើល ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់ ហើយ​ឲ្យ​បាន​ស្គាល់​តេជា‌នុភាព​នៃ​ទ្រង់ យើង​ខ្ញុំ​ក៏​បាន​ឮ​ព្រះ‌សៀង​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​មក នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​មនុស្ស ហើយ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ

សូមមើលជំពូក

អាល់គីតាប

ហើយ​ពោល​ថា “អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុង‌រឿង និង​ភាព​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ យើង​ខ្ញុំ​ឮ​សំឡេង​របស់​ទ្រង់​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថាអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន​បាន។

សូមមើលជំពូក



ចោទិយ‌កថា 5:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ហៅ​កន្លែង​នោះ​ថា "ព្នីអែល" ដោយ​ពោល​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ខ្ញុំ​នៅ​តែ​មាន​ជីវិត​រស់»។


កាល​លោក​ឆ្លង​ព្នីអែល​ផុត​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ត្រគាក។


កាល​ឮ​សូរ​ផ្លុំ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើងៗ លោក​ម៉ូសេ​ក៏​ទូល​ដល់​ព្រះ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​លោក ដោយ​សំឡេង​ផ្គរ​លាន់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ខ្លួន​ឯង​ហើយ​ថា យើង​បាន​និយាយ​ជា‌មួយ​អ្នក​រាល់​គ្នា​ពី​ស្ថាន‌សួគ៌​មក។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តែ​អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​ឃើញ​យើង ហើយ​នៅ​មាន​ជីវិត​រស់​បាន​ទេ»។


ហើយ​គេ​នឹង​ប្រាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ គេ​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​ប្រជាជន​នេះ ក៏​ឮ​ថា ប្រជាជន​នេះ​ឃើញ​ព្រះ‌យេហូវ៉ា​ផ្ទាល់​នឹង​ភ្នែក ហើយ​ថា ពពក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​គេ ហើយ​ព្រះ‌អង្គ​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​ពេល​យប់។


ដ្បិត​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​លើក​តម្កើង​តេជា‌នុភាព​ដល់​ព្រះ​នៃ​យើង!


តើ​ដែល​មាន​សាសន៍​ណា​ឮ​ព្រះសូរ‌សៀង​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្ដាល​ភ្លើង​មក ដូច​ជា​អ្នក​បាន​ឮ ហើយ​នៅ​រស់​ឬ​ទេ?


ពេល​អ្នក​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្ដាល​ងងឹត​នោះ ក្នុង​កាល​ដែល​ភ្នំ​កំពុង​ឆេះ អ្នក​រាល់​គ្នា​បាន​មក​ជិតខ្ញុំ គឺ​ពួក​មេ​ទាំង​ប៉ុន្មាន​នៃ​កុល‌សម្ព័ន្ធ និង​ពួក​ចាស់‌ទុំ​របស់​អ្នក​រាល់​គ្នា


ដូច្នេះ ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​ភ្លើង​ដ៏​ធំ​នេះ​នឹង​ឆាប​ឆេះ​យើង​ខ្ញុំ ប្រសិន‌បើ​យើង​ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​របស់ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទៀត នោះ​យើង​ខ្ញុំនឹង​ស្លាប់​មិន​ខាន។


ម៉ាណូ​អា​ពោល​ទៅ​កាន់​ប្រពន្ធ​ថា៖ «យើង​នឹង​ស្លាប់​ជា​ប្រាកដ ព្រោះ​យើង​បាន​ឃើញ​ព្រះ»។