Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 5:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដោយ​ពាក្យ​ថា មើល ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់ ហើយ​ឲ្យ​បាន​ស្គាល់​តេជា‌នុភាព​នៃ​ទ្រង់ យើង​ខ្ញុំ​ក៏​បាន​ឮ​ព្រះ‌សៀង​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​មក នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​មនុស្ស ហើយ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ហើយ​ពោល​ថា "មើល៍ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ និង​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ ហើយ​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ​ពី​ក្នុង​ភ្លើង​មក។ នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ជា‌មួយ​មនុស្ស ហើយ​មនុស្ស​នៅ​មាន​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ហើយ​ពោល​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុងរឿង និង​ភាព​ឧត្តុង្គ‌ឧត្ដម​របស់​ព្រះអង្គ យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ហើយ​ពោល​ថា “អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុង‌រឿង និង​ភាព​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ យើង​ខ្ញុំ​ឮ​សំឡេង​របស់​ទ្រង់​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថាអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន​បាន។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 5:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​គាត់​ហៅ​កន្លែង​នោះ​ថា ព្នីអែល ដ្បិត​គាត់​នឹក​ថា អញ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់‌វង្ស​នៅ


កាល​គាត់​ឆ្លង​ត្រង់​ព្នីអែល​រួច​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង គាត់​ក៏​ដើរ​ខ្ញើចៗ


កាល​ឮ​សូរ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើង នោះ​ម៉ូសេ​ក៏​ទូល ហើយ​ព្រះ‌ទ្រង់​មាន​បន្ទូល​ឆ្លើយ​តប​មក​លោក


ព្រះ‌យេហូវ៉ា ទ្រង់​ក៏​បង្គាប់​ទៅ​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ខ្លួន​ឯង​រាល់​គ្នា​បាន​ឃើញ​ថា អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ពី​លើ​ស្ថាន‌សួគ៌​មក


ទ្រង់​ក៏​មាន​បន្ទូល​ថា ឯង​ពុំ​អាច​នឹង​មើល​មុខ​អញ​បាន​ឡើយ ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ


នោះ​គេ​នឹង​ប្រាប់​តៗ​មក ដល់​មនុស្ស​នៅ​ស្រុក​នេះ ដែល​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​តែង​គង់​នៅ​កណ្តាល​ពួក​ជន​នេះ ក៏​ឮ​ថា ពួក​ជន​នេះ​តែង​ឃើញ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ ហើយ​ថា ពពក​របស់​ទ្រង់​តែង​ស្ថិត​នៅ​ពី​លើ​គេ ទ្រង់​ក៏​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​វេលា​ថ្ងៃ នឹង​ក្នុង​បង្គោល​ភ្លើង​នៅ​វេលា​យប់


ពី​ព្រោះ​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ​ថា ទ្រង់​ជា​ព្រះ​ដ៏​ធំ​ឧត្តម


តើ​ដែល​មាន​សាសន៍​ណា​ឮ​ព្រះ‌សៀង​នៃ​ព្រះ ដែល​ទ្រង់​មាន​បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​ឯង​បាន​ឮ ហើយ​បាន​រស់​នៅ​ឬ​ទេ


កាល​ឯង​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្តាល​ងងឹត​នោះ ក្នុង​វេលា​ដែល​ភ្នំ​កំពុង​តែ​ឆេះ នោះ​ឯង​រាល់​គ្នា​បាន​មក​ឯ​អញ គឺ​ពួក​មេ​នៃ​ពូជ​អំបូរ​ឯង នឹង​ពួក​ចាស់‌ទុំ​ផង


ដូច្នេះ តើ​ហេតុ​ដូច​ម្តេច​បាន​ជា​យើង​រាល់​គ្នា​ត្រូវ​ស្លាប់​ឥឡូវ​នេះ ដ្បិត​ភ្លើង​ធំ​នេះ​នឹង​ឆេះ​បន្សុស​យើង​រាល់​គ្នា​អស់​រលីង​ទៅ បើ‌សិន​ជា​យើង​ខ្ញុំ​ឮ​ព្រះ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទៀត នោះ​យើង​រាល់​គ្នា​នឹង​ស្លាប់​ហើយ


រួច​ប្រាប់​ប្រពន្ធ​ថា យើង​នឹង​ស្លាប់​ជា​ប្រាកដ ពី​ព្រោះ​យើង​បាន​ឃើញ​ព្រះ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម