Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 5:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពេល​អ្នក​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្ដាល​ងងឹត​នោះ ក្នុង​កាល​ដែល​ភ្នំ​កំពុង​ឆេះ អ្នក​រាល់​គ្នា​បាន​មក​ជិតខ្ញុំ គឺ​ពួក​មេ​ទាំង​ប៉ុន្មាន​នៃ​កុល‌សម្ព័ន្ធ និង​ពួក​ចាស់‌ទុំ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ក្រោយ​ពី​បាន​ឮ​ព្រះ‌សូរសៀង​ពី​ទី​ងងឹត ក្នុង​ពេល​ភ្លើង​កំពុង​តែ​ឆាប‌ឆេះ​ភ្នំ​នោះ មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជិត​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កាល​ឯង​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្តាល​ងងឹត​នោះ ក្នុង​វេលា​ដែល​ភ្នំ​កំពុង​តែ​ឆេះ នោះ​ឯង​រាល់​គ្នា​បាន​មក​ឯ​អញ គឺ​ពួក​មេ​នៃ​ពូជ​អំបូរ​ឯង នឹង​ពួក​ចាស់‌ទុំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ក្រោយ​ពី​បាន​ឮ​សំឡេង​ពី​ទី​ងងឹត ក្នុង​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆាប​ឆេះ​ភ្នំ​នោះ មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ និង​ពួក​អះលី‌ជំអះ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជិត​ខ្ញុំ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 5:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច​អ្នក​បាន​ទូល​សូម​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​ភ្នំ​ហោរែប នៅ​ថ្ងៃជួប​ជុំ​គ្នា​នោះ​ថា "សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ ឬ​ឃើញ​ភ្លើង​ដ៏​ធំ​នេះ​ទៀត​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់"។


«សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​ក្នុង​ភ្លើង ពី​ពពក និង​ពី​ទី​ងងឹត​សូន្យ‌សុង មក​កាន់​ក្រុម​ជំនុំ​ទាំងមូលរបស់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ ដោយ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​អ្វី​ទៀត​ឡើយ។ ព្រះ‌អង្គ​បានចារ​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ហើយ​ប្រគល់​មក​ខ្ញុំ។


ហើយ​ពោល​ថា "មើល៍ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ និង​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ ហើយ​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ​ពី​ក្នុង​ភ្លើង​មក។ នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ជា‌មួយ​មនុស្ស ហើយ​មនុស្ស​នៅ​មាន​ជីវិត។


ដូច្នេះ ខ្ញុំក៏​វិល​ចុះ​ពី​ភ្នំ​មកវិញ ក្នុង​កាលដែល​ភ្នំ​មាន​ភ្លើង​ឆេះយ៉ាង​សន្ធោ​សន្ធៅ។ ឯ​បន្ទះ​ថ្ម​ទាំងពីរ​នៃ​សេចក្ដី‌សញ្ញា នៅ​ជាប់​នឹង​ដៃ​ខ្ញុំ​ទាំងសង​ខាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម