ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 5:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​ក្នុង​ភ្លើង ពី​ពពក និង​ពី​ទី​ងងឹត​សូន្យ‌សុង មក​កាន់​ក្រុម​ជំនុំ​ទាំងមូលរបស់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ ដោយ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​អ្វី​ទៀត​ឡើយ។ ព្រះ‌អង្គ​បានចារ​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ហើយ​ប្រគល់​មក​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ហើយ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ក្រុម‌ជំនុំ​ទាំង​មូល ដោយ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក* និង​អ័ព្ទ។ ព្រះអង្គ​ពុំ​មាន​ព្រះ‌បន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ព្រះអង្គ​បាន​ចារ​ព្រះ‌បន្ទូល​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​ឲ្យ​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ចេញ​ពី​កណ្តាល​ភ្លើង ពី​ពពក នឹង​ពី​ងងឹត​សូន្យ‌សុង នៅ​លើ​ភ្នំ មក​ពួក​ជំនុំ​នៃ​ឯង​រាល់​គ្នា ដោយ​សំឡេង​យ៉ាង​ខ្លាំ ហើយ​មិន​បាន​បន្ថែម​អ្វី​ទៀត​សោះ រួច​ទ្រង់​ក៏​កត់​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​២​ផ្ទាំង ប្រទាន​មក​អញ

សូមមើលជំពូក

អាល់គីតាប

នេះ​ហើយ​ជា​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ក្រុម‌ជំអះ​ទាំង​មូល ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក និង​អ័ព្ទ។ អុលឡោះ​ពុំ​មាន​បន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ទ្រង់​បាន​ចារ​ពាក្យ​ទាំង​នោះ នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​ឲ្យ​ខ្ញុំ។

សូមមើលជំពូក



ចោទិយ‌កថា 5:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អស់​ទាំង​បញ្ញត្តិ និង​វិន័យ ហើយ​ច្បាប់ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​កត់​ទុក​ឲ្យ​អ្នក​រាល់​គ្នា នោះ​ត្រូវ​រក្សា​ទុក ហើយ​ប្រព្រឹត្ត​តាម​ជា​ដរាប​ត​ទៅ ឥត​កោត​ខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ


ពេល​នោះ ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់ ជា​កន្លែង​ដែល​ព្រះ​គង់​នៅ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​ឯ​យើង​នៅ​លើ​ភ្នំ ហើយ​រង់​ចាំនៅ​ទី​នោះសិន យើង​នឹង​ប្រគល់​ក្រឹត្យ‌វិន័យ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ចារឹក​ទុក​លើ​បន្ទះ​ថ្ម​ឲ្យ​អ្នក សម្រាប់​យក​ទៅ​បង្រៀន​ប្រជា‌ជន»។


កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​ប្រទាន​ថ្ម​នៃ​សេចក្ដី​សញ្ញា​ពីរ​បន្ទះ​ដល់​លោក គឺ​ជា​បន្ទះ​ថ្ម​ដែល​ព្រះ‌បាន​សរសេរ​ដោយ​ព្រះ​អង្គុលី​របស់​ព្រះ‌អង្គ​ផ្ទាល់។


តើ​ដែល​មាន​សាសន៍​ណា​ឮ​ព្រះសូរ‌សៀង​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្ដាល​ភ្លើង​មក ដូច​ជា​អ្នក​បាន​ឮ ហើយ​នៅ​រស់​ឬ​ទេ?


ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ឮ​ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ពី​លើ​មេឃ ដើម្បី​អប់រំ​អ្នក។ នៅ​លើ​ផែន‌ដី ព្រះ‌អង្គ​ឲ្យ​អ្នក​បាន​ឃើញ​ភ្លើង​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​អ្នក​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចេញ​ពី​កណ្ដាល​ភ្លើង​នោះ​មក។


ពេល​អ្នក​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្ដាល​ងងឹត​នោះ ក្នុង​កាល​ដែល​ភ្នំ​កំពុង​ឆេះ អ្នក​រាល់​គ្នា​បាន​មក​ជិតខ្ញុំ គឺ​ពួក​មេ​ទាំង​ប៉ុន្មាន​នៃ​កុល‌សម្ព័ន្ធ និង​ពួក​ចាស់‌ទុំ​របស់​អ្នក​រាល់​គ្នា


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​កាន់​អ្នក​រាល់​គ្នា មុខ​ទល់​មុខ ពី​កណ្ដាល​ភ្លើង​នៅ​លើ​ភ្នំ


អ្នក​រាល់​គ្នា​មិន​បាន​មក​ដល់​ភ្នំ​មួយ ដែល​ពាល់​បាន មាន​ភ្លើង​ឆេះ ហើយ​ងងឹត ស្រអាប់ និង​ខ្យល់​ព្យុះ