ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ និងប្រពន្ធ ហើយក្មេងៗនៅជាមួយផង។
ចោទិយកថា 29:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនេះ អ្នកទាំងអស់គ្នាកំពុងឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក គឺពួកមេនៃកុលសម្ព័ន្ធរបស់អ្នក ពួកចាស់ទុំរបស់អ្នក ពួកនាយករបស់អ្នក បុរសអ៊ីស្រាអែលទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុសរហូតដល់អ្នករែកទឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងពួកកូនក្មេង នឹងប្រពន្ធឯង ហើយពួកអ្នកដទៃដែលនៅក្នុងពួកឯង តាំងពីពួកអ្នកកាប់ឧស ទៅដល់អ្នកដែលរែកទឹកឲ្យឯងផង អាល់គីតាប រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុស រហូតដល់អ្នករែកទឹក។ |
ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ និងប្រពន្ធ ហើយក្មេងៗនៅជាមួយផង។
រីឯយេហូយ៉ាដា និងពួកបណ្ដាជន ហើយស្តេចក៏ចុះសញ្ញានឹងគ្នាថា នឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា។
ឯប្រជាជនឯទៀតៗ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ពួកអ្នកបម្រើព្រះវិហារ និងអស់អ្នកដែលបានញែកខ្លួនចេញពីប្រជាជនដែលរស់នៅស្រុកទាំងនោះ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកគេ គឺអស់អ្នកដែលមានចំណេះ និងការយល់ដឹង
ដូច្នេះ នៅថ្ងៃទីមួយនៃខែទីប្រាំពីរ សង្ឃអែសរ៉ាក៏យកក្រឹត្យវិន័យមកខាងមុខក្រុមជំនុំទាំងប្រុសទាំងស្រី និងអស់អ្នកដែលល្មមនឹងយល់បាន។
ដោយមានហេតុការណ៍ទាំងអស់នេះ យើងខ្ញុំក៏តាំងសញ្ញាមួយយ៉ាងមាំមួនជាលាយលក្ខណ៍អក្សរ ហើយមានពួកមេ ពួកលេវី និងពួកសង្ឃរបស់យើងខ្ញុំ ជាអ្នកបោះត្រាលើសេចក្ដីសញ្ញានោះ។
ពួកកូនតូចៗរបស់អ្នក ប្រពន្ធរបស់អ្នក និងពួកអ្នកប្រទេសក្រៅដែលនៅក្នុងជំរំអ្នក តាំងពីអ្នកពុះឧស រហូតទៅដល់អ្នកដែលដងទឹកឲ្យអ្នក
ដូច្នេះ ចូរកាន់ ហើយប្រព្រឹត្តតាមអស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ក្នុងគ្រប់ទាំងការដែលអ្នកធ្វើ។
គឺពីថ្ងៃដែលអ្នកបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅភ្នំហោរែប ពេលព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រមូលបណ្ដាជនឲ្យមកជួបយើង ដ្បិតយើងនឹងឲ្យគេឮអស់ទាំងពាក្យរបស់យើង ដើម្បីឲ្យគេរៀនកោតខ្លាចយើង នៅគ្រប់មួយជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅរបស់ខ្លួនដែរ"។
ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ គ្មានពាក្យណាមួយដែលលោកយ៉ូស្វេមិនបានអាន នៅមុខអង្គប្រជុំទាំងមូលនៃសាសន៍អ៊ីស្រាអែលឡើយ គឺរួមទាំងស្ត្រី កូនក្មេង និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេដែរ។
ពួកមេដឹកនាំពោលទៅគេទៀតថា៖ «ទុកឲ្យគេរស់នៅចុះ»។ ដូច្នេះ ពួកគេក៏ត្រឡប់ជាអ្នកកាប់ឧស និងជាអ្នកដងទឹកឲ្យក្រុមជំនុំទាំងមូល ដូចជាពួកមេដឹកនាំបានសម្រេច។
ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។
អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់គ្នា ទាំងអ្នកបម្រើ ទាំងអ្នកជា ក៏ពួននៅក្នុងរអាង និងតាមក្រហែងថ្មភ្នំ
ក្រោយមក ព្រះយេហូវ៉ាតែងតែលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតព្រះយេហូវ៉ាសម្ដែងឲ្យលោកសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
លោកសាំយូអែលប្រកាសព្រះបន្ទូលប្រាប់សាសន៍អ៊ីស្រាអែលទាំងមូល។ សាសន៍អ៊ីស្រាអែលបានចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីនបោះទ័ពនៅត្រង់អាផែក។