Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 29:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពួក​កូន​តូចៗ​របស់​អ្នក ប្រពន្ធ​របស់​អ្នក និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ក្នុង​ជំរំ​អ្នក តាំង​ពី​អ្នកពុះ​ឧស រហូត​ទៅ​ដល់​អ្នក​ដែល​ដង​ទឹក​ឲ្យ​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ប្រយោជន៍​ឲ្យ​បាន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​សេចក្ដី​សំបថ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ស្បថ​នឹង​ឯង​នៅ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 29:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​ក៏​ទៅ​ជា‌មួយ លុះ​គេ​បាន​ទៅ​ដល់​ទន្លេ​យ័រដាន់​ហើយ នោះ​ក៏​កាប់​ឈើ


គេ​ក៏​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា ដោយ​តាំង​ចិត្ត​ស្វែង​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​ព្រលឹង​របស់​គេ


រីឯ​យេហូ‌យ៉ា‌ដា និង​ពួក​បណ្ដា‌ជន ហើយស្តេចក៏​ចុះ​សញ្ញា​នឹង​គ្នា​ថា នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា។


យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ស្រុក​នេះ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​យើង​ឡើយ។


មាន​បណ្ដា‌ជន​ដទៃ​ទៀត​ជា​ច្រើន​បាន​ឡើង​ទៅ​ជា‌មួយ​ពួក‌គេ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ គឺ​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​សន្ធាប់។


មួយ​ទៀត អ្នក​បាន​យក​កូន​ប្រុស​ស្រី​អ្នក ដែល​បាន​បង្កើត​ឲ្យ​យើង ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យ​ត្រូវ​វិនាស​ទៅ ដូច្នេះ តើ​ការ​កំផិត​របស់​អ្នក​ស្រាល​ឬ?


រីឯ​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល គេ​មាន​ចិត្ត​លោភ​ជា​ខ្លាំង ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យំ​តាម​គេ​ដែរ ដោយ​ពោល​ថា៖ «តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ?


គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រិក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស ឬ​គ្មាន​ស្រី​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។


នៅ​ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​កំពុង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គឺ​ពួក​មេ​នៃ​កុល‌សម្ព័ន្ធ​របស់​អ្នក ពួក​ចាស់‌ទុំ​របស់​អ្នក ពួក​នាយក​របស់​អ្នក បុរស​អ៊ីស្រា‌អែល​ទាំង​អស់


ត្រូវ​ចុះ​សញ្ញា​ជា‌មួយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក និង​សម្បថ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ស្បថ​នឹង​អ្នក​នៅ​ថ្ងៃ​នេះ


តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ទាំង​អ្នក ឬ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទាំង​បាវ​បម្រើ​ប្រុស ឬ​បាវ​បម្រើ​ស្រី ទាំង​គោ ឬ​លា ឬ​សត្វ​របស់​អ្នក​ណា​មួយ​ក្តី ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា‌មួយ​អ្នក​ក្តី ដើម្បី​ឲ្យ​បាវ​បម្រើ​ប្រុស និង​បាវ​បម្រើ​ស្រី​របស់​អ្នក បាន​សម្រាក​ដូច​អ្នក​ដែរ។


ក្នុង​សណ្ឋាន​នោះ គ្មាន​សាសន៍​ក្រិក និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មិន​កាត់​ស្បែក ពួក​មនុស្ស​ព្រៃ ពួក​ជនជាតិ​ភាគ​តិច អ្នក​បម្រើ ឬ​អ្នក​ជា​ទៀត​ឡើយ គឺ​ព្រះ‌គ្រីស្ទ​ជា​គ្រប់​ទាំង​អស់ ហើយ​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់!


ដូច្នេះ លោក​យ៉ូស្វេ​ក៏​តាំង​សេចក្ដី​សញ្ញា​ជាមួយ​ប្រជា‌ជន​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ និង​បញ្ញត្តិ​ឲ្យ​គេ​កាន់​តាម នៅ​ស៊ីគែម។


ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ គ្មាន​ពាក្យ​ណា​មួយ​ដែល​លោក​យ៉ូស្វេ​មិន​បាន​អាន នៅ​មុខ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ គឺ​រួម​ទាំង​ស្ត្រី កូន​ក្មេង និង​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម