ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារខ្វាក់ភ្នែកទាំងអស់គ្នា ទាំងតូចទាំងធំ ដូច្នេះ គេក៏អស់ចិត្តលែងរាវរកមាត់ទ្វារទៀត។
ចោទិយកថា 28:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងដើរស្ទាបរកផ្លូវទាំងថ្ងៃត្រង់ ដូចមនុស្សខ្វាក់ស្ទាបរាវរកផ្លូវក្នុងទីងងឹត ហើយអ្នកនឹងមិនចម្រើនតាមផ្លូវប្រព្រឹត្តរបស់អ្នកឡើយ គេនឹងសង្កត់សង្កិនអ្នក ក៏រឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកជានិច្ច គ្មានអ្នកណាជួយសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងដើររាវនៅពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបៗ ក្នុងភាពអន្ធការ។ អ្នកពុំអាចសម្រេចតាមគម្រោងការដែលអ្នករៀបចំឡើយ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយគ្មាននរណាមកជួយអ្នកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងដើរស្ទាបរកផ្លូវទាំងថ្ងៃត្រង់ ដូចជាមនុស្សខ្វាក់ស្ទាបរាវរកផ្លូវក្នុងទីងងឹតដែរ ហើយឯងនឹងធ្វើការអ្វី តាមផ្លូវប្រព្រឹត្តរបស់ឯងក៏មិនកើតឡើយ គេនឹងសង្កត់សង្កិនឯងជានិច្ច ហើយបំបាត់យករបស់ឯងជាដរាប ឥតមានអ្នកណាជួយឡើយ អាល់គីតាប អ្នកនឹងដើររាវនៅពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបៗ ក្នុងភាពអន្ធការ។ អ្នកពុំអាចសម្រេចតាមគម្រោងការដែលអ្នករៀបចំឡើយ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយគ្មាននរណាមកជួយអ្នកទេ។ |
ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារខ្វាក់ភ្នែកទាំងអស់គ្នា ទាំងតូចទាំងធំ ដូច្នេះ គេក៏អស់ចិត្តលែងរាវរកមាត់ទ្វារទៀត។
ភោគផលដ៏សម្បូរហូរហៀររបស់ស្រុកនេះ បែរជាទុកសម្រាប់ពួកស្តេច ដែលព្រះអង្គបានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ។ ស្តេចទាំងនោះត្រួតត្រាលើរាងកាយយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំ តាមអំពើចិត្តរបស់គេ ហើយយើងខ្ញុំមានទុក្ខវេទនាជាខ្លាំង»។
គេដើរទ្រាបក្នុងទីងងឹតឥតមានពន្លឺសោះ ព្រះអង្គក៏ធ្វើឲ្យគេដើរទ្រេតទ្រោត ដូចជាមនុស្សស្រវឹង។
អ្នកទាំងនោះប្រទះនឹងសេចក្ដីងងឹតនៅវេលាថ្ងៃ ហើយគេដើរស្ទាបៗនៅពេលថ្ងៃត្រង់ ដូចជានៅពេលយប់។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ ដើម្បីឲ្យមានងងឹតគ្របដណ្ដប់លើស្រុកអេស៊ីព្ទ គឺជាងងឹតដែលមើលអ្វីមិនឃើញឡើយ»។
យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្ដាលទីសាបសូន្យ។
ដ្បិតមានឮសំឡេងទ្រហោយំ ពីក្រុងស៊ីយ៉ូនមកថា៖ ឱម៉្លេះសមយើងវេទនាយ៉ាងណាហ្ន៎ យើងមានសេចក្ដីខ្មាសជ្រប់មុខ ដោយព្រោះយើងត្រូវចោលស្រុក ហើយដោយព្រោះគេបានរំលំទីលំនៅ របស់យើងចោល។
គេដើរតាមផ្លូវដូចជាមនុស្សខ្វាក់ ខ្លួនប្រឡាក់សុទ្ធតែឈាម បានជាគ្មានអ្នកណាអាចពាល់សម្លៀកបំពាក់ របស់គេបានឡើយ។
ហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ ហើយភ្នែកយើងខ្ញុំក៏ត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ
មានពួកអ្នកបម្រើធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងដោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃគេឡើយ។
យើងនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាក ដល់ម៉្លេះបានជាគេដើរដូចមនុស្សខ្វាក់ ព្រោះគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា ឈាមរបស់គេនឹងហូរខ្ចាយដូចជាធូលីដី ហើយសាច់របស់គេដូចជាលាមក។
សូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយគេ រួចចេញប្រាក់ឲ្យគេកោរសក់ផង។ យ៉ាងនោះមនុស្សទាំងអស់នឹងដឹងថា ដំណឹងដែលគេឮអំពីបង នោះមិនពិតទេ គឺថា ខ្លួនបងក៏រស់នៅទាំងកាន់តាមក្រឹត្យវិន័យដែរ។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាល្ងង់អំពីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាស្មានថាខ្លួនមានប្រាជ្ញា គឺថា សាសន៍អ៊ីស្រាអែលមួយចំនួនកើតមានចិត្តរឹងរូស រហូតទាល់តែសាសន៍ដទៃបានចូលមកគ្រប់ចំនួន
ព្រះយេហូវ៉ានឹងវាយអ្នកឲ្យវង្វេងស្មារតី ឲ្យខ្វាក់ភ្នែក ហើយឲ្យមានគំនិតច្របូកច្របល់
ពួកសាសន៍ទាំងនោះក៏ធ្វើបាប ហើយសង្កត់សង្កិនប្រជាជនអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកអាម៉ូរី គឺស្រុកកាឡាត ចាប់ពីឆ្នាំនោះ រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ។
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាក៏ប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។
ពួកកូនចៅអ៊ីស្រាអែលនៅចំណុះព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ អស់រយៈពេលដប់ប្រាំបីឆ្នាំ។