ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
ចោទិយកថា 28:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្មោចរបស់អ្នកនឹងបានជាអាហារដល់សត្វស្លាបហើរនៅលើអាកាស និងសត្វព្រៃដើរលើដី ឥតមានអ្នកណានឹងដេញវាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាកសពរបស់អ្នកនឹងក្លាយទៅជាចំណីរបស់ត្មាត និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្មោចរបស់ឯងនឹងបានជាអាហារដល់សត្វហើរនៅលើអាកាស នឹងសត្វព្រៃនៅដី ឥតមានអ្នកណានឹងដេញវាឡើយ អាល់គីតាប សាកសពរបស់អ្នកនឹងក្លាយទៅជាចំណីរបស់ត្មាត និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។ |
ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
ខ្មោចរបស់គេដែលត្រូវសម្លាប់នោះ បានបោះចោលទៅ ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងប៉ុន្មាននឹងត្រូវរលាយទៅដោយឈាមគេ។
យើងនឹងឲ្យមានគ្រោះកាចបួនយ៉ាងកើតឡើង សម្រាប់ដាក់ទោសគេ គឺដាវសម្រាប់កាប់សម្លាប់ ឆ្កែសម្រាប់ហែកស៊ី សត្វហើរលើអាកាស ហើយសត្វព្រៃនៅផែនដីសម្រាប់ជញ្ជែងស៊ី ហើយបំផ្លាញផង។
គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏គ្មានអ្នកណាបញ្ចុះសពគេដែរ គឺគេនឹងដូចជាជីនៅដី គេនឹងត្រូវវិនាសដោយដាវ និងអំណត់ ហើយសាកសពរបស់គេនឹងបានសម្រាប់ជាអាហារដល់សត្វហើរលើអាកាស និងសត្វព្រៃនៅផែនដី។
គ្រានោះ យើងនឹងធ្វើឲ្យសេចក្ដីប្រឹក្សារបស់ពួកស្រុកយូដា និងក្រុងយេរូសាឡិមបាត់ពីទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង យើងនឹងប្រគល់សាកសពរបស់គេដល់សត្វហើរលើអាកាស និងសត្វជើងបួននៅផែនដីធ្វើជាអាហារ។
គឺយើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃពួកខ្មាំងសត្រូវរបស់គេ ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតគេ ឯសាកសពរបស់គេក្លាយជាចំណីសត្វហើរលើអាកាស និងសត្វជើងបួននៅផែនដី។
សាកសពទាំងប៉ុន្មានរបស់ជនជាតិនេះនឹងក្លាយជាចំណីសត្វហើរលើអាកាស សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងយកឆ្អឹងស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា និងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក។