Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 28:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 សាក‌សព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ខ្មោច​របស់​អ្នក​នឹង​បាន​ជា​អាហារ​ដល់​សត្វ​ស្លាប​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​ដើរ​លើ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ខ្មោច​របស់​ឯង​នឹង​បាន​ជា​អាហារ​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស នឹង​សត្វ​ព្រៃ​នៅ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 សាក‌សព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 28:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។


សាក‌សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល ឲ្យ​មាន​ក្លិន​អសោច ហើយ​ឈាម​របស់​ពួក​គេ​ហូរ​ពាស‌ពេញ​ភ្នំ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​គ្រោះ​កាច​បួន​យ៉ាង សម្រាប់​ដាក់​ទោស​ពួក​គេ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​ខាំ​ពួក​គេ​អូស​យក​ទៅ ហើយ​ត្មាត​ព្រម​ទាំង​ចចក​នឹង​ត្របាក់​ស៊ី​ពួក​គេ ឥត​នៅ​សេស‌សល់​អ្វី​ឡើយ។


គេ​ទាំង​អស់​គ្នា​នឹង​ស្លាប់​យ៉ាង​សែន​វេទនា តែ​គ្មាន​នរណា​ធ្វើ​បុណ្យ ឬ​បញ្ចុះ​សព​ពួក​គេ​ទេ។ សាក‌សព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី។ ពួក​គេ​នឹង​ស្លាប់​ដោយ‌សារ​មុខ​ដាវ និង​ទុរ្ភិក្ស ហើយ​សាក‌សព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​ត្មាត និង​ចចក»។


នៅ​ទី​នោះ យើង​នឹង​រំលាយ​នយោ‌បាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ យើង​នឹង​ប្រគល់​សាក‌សព​របស់​ពួក​គេ​ទៅ​ឲ្យ​ត្មាត និង​ចចក​ធ្វើ​ជា​ចំណី។


ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ សាក‌សព​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។


សាក‌សព​របស់​ប្រជា‌ជន​នេះ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។ វា​នឹង​ស៊ី​សាក‌សព​ទាំង​នោះ ដោយ​ឥត​មាន​នរណា​មក​ដេញ​វា​ឡើយ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ គេ​នឹង​យក​ធាតុ​ស្ដេច​របស់​ស្រុក​យូដា ធាតុ​របស់​មន្ត្រី ធាតុ​របស់​បូជា‌ចារ្យ ធាតុ​របស់​ព្យាការី ព្រម​ទាំង​ធាតុ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម​ចេញ​ពី​ផ្នូរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម