«ចូរប្រាប់ដល់ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា អ្នករាល់គ្នាត្រូវបានបរិសុទ្ធ ដ្បិតយើងនេះ ដែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា យើងបរិសុទ្ធ។
ចោទិយកថា 27:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ត្រូវស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវឲ្យស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងចុះ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងច្បាប់ នឹងបញ្ញត្តទ្រង់ទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ។ អាល់គីតាប ដូច្នេះ ចូរស្តាប់បង្គាប់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយប្រតិបត្តិតាមបទបញ្ជា និងហ៊ូកុំរបស់អុលឡោះដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ»។ |
«ចូរប្រាប់ដល់ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា អ្នករាល់គ្នាត្រូវបានបរិសុទ្ធ ដ្បិតយើងនេះ ដែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា យើងបរិសុទ្ធ។
នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះ របស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាម នៃព្រះយេហូវ៉ាជាព្រះរបស់យើងដរាបតទៅ។
ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ»។
«ដូច្នេះ ត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយកាន់តាមបញ្ជា ច្បាប់ បញ្ញត្តិ និងសេចក្ដីបង្គាប់របស់ព្រះអង្គជានិច្ច។
នៅថ្ងៃនេះ អ្នកបានប្រកាសថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយថា អ្នកនឹងដើរតាមផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមអស់ទាំងបញ្ញត្តិ ច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ក៏នឹងស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះអង្គទៀតផង។
ព្រះយេហូវ៉ាក៏បានប្រកាសនៅថ្ងៃនេះថា អ្នកជាប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គបានសន្យានឹងអ្នក ព្រមទាំងប្រាប់ឲ្យអ្នកកាន់តាមអស់ទាំងបទបញ្ជារបស់ព្រះអង្គ
បន្ទាប់មក លោកម៉ូសេ និងពួកលេវី ដែលជាសង្ឃ បានថ្លែងទៅកាន់អ៊ីស្រាអែលទាំងអស់ថា៖ «ចូរស្ងាត់ស្ងៀម ហើយស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ថ្ងៃនេះ អ្នកបានត្រឡប់ជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយ។