មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
ចោទិយកថា 25:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវឃ្លុំមាត់គោដែលកំពុងបញ្ជាន់ស្រូវឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឃ្លុំមាត់គោដែលកំពុងបញ្ជាន់ស្រូវឡើយ។ អាល់គីតាប កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។ |
មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
ពីព្រោះល្ងស មិនត្រូវវាយដោយប្រដាប់មុតទេ ក៏មិនត្រូវឲ្យកង់រទេះកិនល្ងខ្មៅដែរ គឺត្រូវគោះល្ងសដោយរំពាត់ ហើយល្ងខ្មៅដោយដំបង
អេប្រាអិមជាគោក្រមុំដែលគេបានបង្ហាត់ ដែលចូលចិត្តបញ្ជាន់ស្រូវ តែយើងបានបំពាក់នឹមលើកដ៏ល្អរបស់គេ យើងនឹងឲ្យម្នាក់ជិះលើអេប្រាអិម ត្រូវឲ្យយូដាភ្ជួរ ហើយត្រូវឲ្យយ៉ាកុបរាស់សម្រាប់ខ្លួន។