អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
ចោទិយកថា 24:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវសង្កត់សង្កិនកូនឈ្នួលដែលទាល់ក្រ ហើយកម្សត់ទុគ៌តឡើយ ទោះជាពួកបងប្អូន ឬជាពួកអ្នកប្រទេសក្រៅ ដែលនៅក្នុងក្រុង ក្នុងស្រុករបស់អ្នកក្តី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវជិះជាន់កម្មករក្រីក្រ ហើយកម្សត់ទុគ៌តឡើយ ទោះបីអ្នកនោះជាជនរួមជាតិរបស់អ្នក ឬជាជនបរទេសដែលរស់នៅក្នុងស្រុករបស់អ្នកក្ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យឯងសង្កត់សង្កិនកូនឈ្នួលឯង ដែលទ័លក្រ ហើយកំសត់ទុរគតឡើយ ទោះជាពួកបងប្អូន ឬជាពួកអ្នកប្រទេសក្រៅ ដែលនៅក្នុងក្រុង ក្នុងស្រុករបស់ឯងក្តី អាល់គីតាប មិនត្រូវជិះជាន់កម្មករក្រីក្រ ហើយកំសត់ទុគ៌តឡើយ ទោះបីអ្នកនោះជាជនរួមជាតិរបស់អ្នក ឬជាជនបរទេសដែលរស់នៅក្នុងស្រុករបស់អ្នកក្តី។ |
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីចម្រើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
នៅក្នុងអ្នក គេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្ដាលអ្នក គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងអ្នក គេបានជិះជាន់ពួកកំព្រា និងស្ត្រីមេម៉ាយ។
អ្នកមិនត្រូវសង្កត់សង្កិនអ្នកជិតខាង ឬជិះជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលអ្នកឲ្យនៅដល់ព្រឹកដែរ។
គេជាន់ក្បាលជនក្រីក្រពន្លិចក្នុងធូលីដី គេបង្វែរផ្លូវរបស់មនុស្សទុគ៌ត ទាំងកូនទាំងឪពុកចូលទៅឯស្រីតែម្នាក់ ដែលជាការប្រមាថនាមដ៏បរិសុទ្ធរបស់យើង
ឱពួកគោពីស្រុកបាសានអើយ ចូរស្តាប់ពាក្យនេះចុះ អ្នករាល់គ្នាដែលនៅលើភ្នំសាម៉ារី ដែលសង្កត់សង្កិនមនុស្សក្រីក្រ ហើយជាន់ឈ្លីមនុស្សកម្សត់ទុគ៌ត ក៏ពោលទៅចៅហ្វាយរបស់ខ្លួនថា "យកមក៍ ឲ្យយើងបានផឹកជាមួយគ្នា!"
ចូរស្ដាប់សេចក្ដីនេះចុះ! ម្នាលពួកអ្នកដែលជិះជាន់មនុស្សកម្សត់ទុគ៌ត ហើយធ្វើឲ្យអ្នកក្រីក្រនៅក្នុងស្រុកត្រូវវិនាស
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ព្រោះអ្នកដែលធ្វើការ គួរនឹងបានប្រាក់ឈ្នួល។ កុំឲ្យផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។
ប្រសិនបើមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាធ្លាក់ខ្លួនក្រ នៅក្រុងណាមួយនៃស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក នោះមិនត្រូវតាំងចិត្តរឹង ឬក្តាប់ដៃនឹងបងប្អូនដែលក្រនោះឡើយ
ដ្បិតគម្ពីរចែងទុកមកថា «មិនត្រូវឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ «ជើងឈ្នួលសមនឹងទទួលប្រាក់ឈ្នួល» ។