ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 21:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ចាស់‌ទុំ​ទាំង​អស់​របស់​ទី​ក្រុង​ណា​មួយ​ដែល​ជិត​ខ្មោច​នោះ​ជាង​គេ ត្រូវ​លាង​ដៃ​ពី​លើ​គោ​ស្ទាវ ដែល​បាន​បំបាក់​ក​នៅ​ក្នុង​ជ្រោះ​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​ដែល​នៅ​ជិត​សាក‌សព ត្រូវ​នាំ​គ្នា​លាង​ដៃ​ពី​លើ​គោ​ញី ដែល​គេ​វាយ​បំបាក់​ក​នៅ​ក្នុង​ជ្រោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​ចាស់‌ទុំ​គ្រប់​គ្នា​របស់​ទី​ក្រុង​ណា​មួយ​ដែល​ជិត​ខ្មោច​នោះ​ជា​ជាង​គេ ត្រូវ​លាង​ដៃ​ពី​លើ​គោ​ស្ទាវ​ដែល​បាន​បំបាក់​ក​នៅ​ក្នុង​ច្រក​នោះ

សូមមើលជំពូក

អាល់គីតាប

អះលី‌ជំអះ​របស់​ក្រុង​ដែល​នៅ​ជិត​សាក‌សព ត្រូវ​នាំ​គ្នា​លាង​ដៃ​ពី​លើ​គោ​ញី ដែល​គេ​វាយ​បំបាក់​ក​នៅ​ក្នុង​ជ្រោះ

សូមមើលជំពូក



ចោទិយ‌កថា 21:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ទោស​នោះ​ធ្លាក់​ទៅ​លើ​ក្បាល​យ៉ូអាប់ និង​វង្សា‌ញាតិ​របស់​គេ​ទាំង​អស់​វិញ​ចុះ សូម​កុំ​ឲ្យ​ខាន​មាន​អ្នក​ណា ក្នុង​ពូជ‌ពង្ស​យ៉ូអាប់​ដែល​ហូរ​ខ្ទុះ ឬ​កើត​ឃ្លង់ ឬ​ដែល​ត្រូវ​ច្រត់​លើ​ឈើ​ច្រត់ ឬ​ដែល​ដួល​ស្លាប់​ដោយ​ដាវ ឬ​ដែល​ខ្វះ​អាហារ​នោះ​ឡើយ»។


ប្រសិន‌បើ​ខ្ញុំ​នឹង​សម្អាត​ខ្លួន​ដោយ​ទឹក​ហិមៈ ហើយ​លាង​ដៃ​ឲ្យ​ស្អាត​យ៉ាង​ណា​ក៏​ដោយ


តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស​ឆ្គង របស់​ខ្លួន​បាន? សូម​ជម្រះ​ទូល‌បង្គំ​ឲ្យ​បាន​ស្អាត​ពី​កំហុស ដែល​លាក់​កំបាំង​ផង។


ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា ទូល‌បង្គំគ្មាន​ទោស​ទេ ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ


ឱ​ព្រះ ជា​ព្រះដ៏​ជួយ​សង្គ្រោះរបស់​ទូល‌បង្គំ​អើយ សូម​រំ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្ដាត​ទូល‌បង្គំ​នឹង​ស្រែក​ច្រៀង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។


សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយសូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង!


សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។


ឯ​ទូល‌បង្គំ​ដែល​បាន​រក្សា​ចិត្ត​ឲ្យបរិសុទ្ធ ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មង នោះ​ឥត​ប្រយោជន៍​ទទេ។


ទោះ​បើ​អ្នក​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏​ដោយ គង់​តែ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ អំពើ​ទុច្ចរិត​របស់​អ្នក នៅ​មាន​កត់​ជាប់ ចំពោះ​យើង​នៅ​ឡើយ​ដែរ។


ហើយ​ពួក​លោក​ត្រូវ​ធ្វើ​បន្ទាល់​ថា "ដៃ​របស់​យើង​ខ្ញុំ​មិន​បាន​កម្ចាយ​ឈាម​នេះ​ទេ ហើយ​ភ្នែក​របស់​យើង​ខ្ញុំ​ក៏​មិន​បាន​ឃើញ​ដែរ។


គឺ​ដោះ​ស្រាយ​បាន​តែ​ខាង​ម្ហូប​អាហារ ភេសជ្ជៈ ហើយ​ការ​លាង​សម្អាត​ផ្សេងៗ ជា​បញ្ញត្តិ​ខាង​សាច់​ឈាម​ដែល​បង្គាប់​មក​ប៉ុណ្ណោះ ទម្រាំ​ដល់​ពេល​កែ​ទម្រង់​អ្វីៗ​ឡើង​វិញ។